សកម្មជនគណបក្សប្រឆាំង៨០នាក់ នៅស្រុកស្អាង ខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
24-04-2026 17:31
(កណ្ដាល)៖ សកម្មជនគាំទ្រ ៨០នាក់ ដែលជាសកម្មជនមកពីគណបក្សភ្លើងទៀននៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង មានចំនួន៨០នាក់ បានបន្តប្រកាសផ្តាច់ខ្លួន ពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សឿន សុផាន់ លោក គ្រឿន ង៉ិត លោក គីម ចន្ទថា លោក គីម ចាន់ថន ជាសមាជិក និងសមាជិកក្រុមជំនួយការងារ ចលនាកសាងសមាជិកគណបក្សប្រជាជនខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ដោយមានការដឹកនាំនៅថ្ងៃនេះលោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិក គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដែលមានមានលោក ឡេង បូរ៉ា និងលោក ឃួន សុវណ្ណ ជាអនុប្រធានទាំងពីរ ជាដឹកនាំចលនាកសាងសមាជិក និងជាពិសេសដោយមានការយកចិត្ត ទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជួយការគាំញទ្រពីលោក យូសិរីវុឌ្ឍ និង លោក ភឺន ផល្លា បានផ្ដល់ភាពកក់ក្តៅ ដល់បេក្ខជនសកម្មជន របស់គណបក្សនយោបាយនានា នៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូន ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅទីតាំងភូមិសាស្រ្តខាងលើ។
សកម្មជនប្រឆាំងនៃគណបក្សប្រឆាំងទាំង៨០ នាក់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិ នោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា មានតែគណបក្សប្រជាជនកម្ពុជាទេ ជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា និង ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះលើគ្រប់វិស័យ។
សព្វថ្ងៃនេះប្រទេសយើង មានរាជរដ្ឋាភិបាលនីតិកាលទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណ ជាគោលនយាយដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើង៕











