* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពោធិ៍សាត់ ត្រៀមខ្លួនជាខេត្តគំរូផ្នែកសន្តិសុខទឹក! ក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan នឹងប្រែក្លាយវាលស្រែឱ្យមានទឹកគ្រប់រដូវកាល

24-04-2026 17:28

(ពោធិ៍សាត់)៖ នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី «ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ តាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់» ក្រោមអធិបតីភាព លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ តំណាង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងរ៉ែ និងថាមពល លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុង-ស្រុក តំណាងក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan។

ក្នុងនាមជាតំណាងលោករដ្ឋមន្ត្រី, លោកបណ្ឌិត ទី នរិន្ទ បានថ្លែងបើកកិច្ចប្រជុំ ដោយលើកឡើងពីសារៈសំខាន់ នៃវិស័យធារាសាស្ត្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តពោធិ៍សាត់។ ឯកឧត្តមបានបញ្ជាក់ថា ការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ គឺគ្រាន់តែជាផ្នែកមួយ ក៏ប៉ុន្តែការមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងពីរដូវ គឺជាដង្ហើមសេដ្ឋកិច្ចពិតប្រាកដ របស់បងប្អូនកសិករក្នុងខេត្តពោធិ៍សាត់។

ដូច្នេះហើយបានជា លោក កែវ រតនៈ ខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធទឹក តាមរយៈការជំរុញឱ្យក្រុមការងារដៃគូ រួមមានក្រុមហ៊ុន CHMC និងវិទ្យាស្ថានធនធានទឹក Wuhan ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការកសាងសំណង់ធារាសាស្ត្រ និងសិក្សាស្រាវជ្រាវរចនាប្រព័ន្ធគ្រប់គ្រងទឹក បែបវិទ្យាសាស្ត្រ ធ្វើការសិក្សាគម្រោងនេះ ដើម្បីធានាបាននូវសន្តិសុខទឹក ប្រកបដោយនិរន្តរភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុតចំពោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជានិច្ចកាល លោកតែងតែផ្ដល់អាទិភាពខ្ពស់បំផុត លើការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពិសេសបញ្ហា «ទឹក» សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់លើវិស័យកសិកម្ម។

លោកអភិបាលខេត្ត បានលើកឡើងថា លោករដ្ឋមន្ត្រី មិនត្រឹមតែជាថ្នាក់ដឹកនាំដែលពូកែដោះស្រាយបញ្ហាថាមពលប៉ុណ្ណោះទេ ប៉ុន្តែលោកបានចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការជួយជំរុញ និងស្វែងរកវិនិយោគិន មកបណ្តាក់ទុនវិនិយោគ បង្កើតទីផ្សារការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងតំបន់។

លោក ខូយ រីដា បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនង និងចក្ខុវិស័យវែងឆ្ងាយ របស់លោករដ្ឋមន្ត្រី បានធ្វើឱ្យមានការតភ្ជាប់ រវាងក្រុមហ៊ុនCHMC និងវិទ្យាស្ថានធនធានទឹក Wuhan ដើម្បីមកជួយសិក្សាប្រព័ន្ធធារាសាស្ត្រទំនើបៗនៅក្នុងខេត្តរបស់យើង ដែលនេះគឺជាមរតកដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុកនិងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានស្អិតរមួតជាមួយក្រុមការងារ ដើម្បីអនុវត្តតាមអនុសាសន៍ និងផែនការដែលឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញ ឱ្យសម្រេចបានជោគជ័យ ១០០%៕