* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់ជំនាញ «គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

24-04-2026 17:36

(សៀមរាប)៖ មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។
ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។

លោក យិន លាង ជាគ្រូបង្រៀនផ្នែកគំនូរបុរាណ បានឱ្យដឹងថា ការបង្រៀនគំនូរបុរាណដល់សិក្ខាកាមទាំង១៤នាក់ នៅគ្រាដំបូងៗមានការលំបាកខ្លះដែរ ព្រោះពួកគេ គ្មានមូលដ្ឋាន គ្រឹះផ្នែកនេះ។ ប៉ុន្តែ ក្រោយពីបានការបណ្តុះបណ្តាលជិតមួយឆ្នាំមកនេះ ឃើញថា សិក្ខាកាមបានយល់ដឹង និងចេះគូរគំនូរបុរាណបានលទ្ធផលល្អប្រសើរច្រើន ដែលធ្វើឱ្យលោក ជាគ្រូបង្គោលមានចិត្តសោមនស្សក្រៃលែង។

ការបង្រៀននេះសោត លោកបង្រៀនសិស្សឱ្យស្គាល់ពីក្បាច់ខ្មែរ និងក្បួនខ្នាតតាមលំនាំគំនូរបុរាណនៅតាមថែវព្រះវិហារព្រះកែវមរតក ដោយដកស្រង់រូបតួអង្គសំខាន់ៗ នៅក្នុងរឿងរាមកេរ្តិ៍។

លោក យិន លាង បានសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឱ្យគម្រោងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដូនតា ខាងគំនូរបុរាណនេះអាចបន្តដំណើរបានរយៈពេល១ឆ្នាំទៅមុខថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលកំពុងរៀនជំនាញនេះ រៀនសូត្រឱ្យបានជ្រៅជ្រះ និងទូលំទូលាយ។

លោកយល់ថា គំនូរបុរាណមានសារសំខាន់ ដែលមិនត្រឹមតែផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ហើយក្លាយទៅជាអ្នកបន្តវេនពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋមានចំណេះយកទៅបង្កើតជាមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក វ៉ាន់ ពន្លឺ អាយុ៤៣ឆ្នាំ ជាសិក្ខាកាមផ្នែកគំនូរបុរាណ និយាយថា លោកត្រេកអរនៅពេលដែលមានគ្រូមកបង្រៀនគំនូរបុរាណក្នុងតំបន់ដែលគាត់រស់នៅ។
លោកមានចិត្តស្រឡាញ់គំនូរបុរាណ រួមជាមួយឆន្ទៈ និងទេពកោសល្យពីកំណើតផង ក្រោយពេលទទួលបានការបង្ហាត់បង្រៀន ពីគ្រូជំនាញផងកាន់តែជួយជំរុញ ឱ្យលោកបានយល់ដឹងកាន់តែច្បាស់ពីមួយជំហានទៅមួយជំហាន និងអាចអភិវឌ្ឍចំណេះដឹងបានប្រសើរឡើងថែមទៀត។

ក្នុងរយៈពេលជិត១ឆ្នាំមកនេះ លោក ពន្លឺ បានរៀនគំនូរបុរាណយ៉ាងយកចិត្តទុកដាក់ យល់ដឹងពីក្បួនខ្នាត និងលក្ខណៈនៃក្បាច់ ហើយនៅពេលលោកសម្លឹងមើលគំនូរបុរាណ គឺកាន់តែធ្វើឱ្យលោកចាប់អារម្មណ៍ ដក់ជាប់ក្នុងចិត្ត និងមានចិត្តស្ងប់ថែមទៀតផង។

ចំណែកអ្នកស្រី ឡាច ពឿត អាយុ៣៧ឆ្នាំ គឺជាសិក្ខាកាមម្នាក់ទៀត បានប្រាប់ថា ការណ៍ដែលអ្នកស្រីបានជ្រើសរើសរៀនគំនូរបុរាណ ព្រោះអ្នកស្រីស្រលាញ់ក្បូរក្បាច់នៅតាមប្រាសាទ ដែលវាតែងដក់ជាប់ចិត្តជានិច្ច ចង់គូរ ចង់រៀន ពេលដែលមានឱកាសរៀនទើបចូលរៀនដោយមិនស្ទាក់ស្ទើរ។

ដ្បិតគ្មានមូលដ្ឋានគ្រឹះលើផ្នែកនេះតែដោយចិត្តស្រលាញ់ អ្នកស្រីបានខិតខំរៀនសូត្រពីលោកគ្រូបង្គោលទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ រហូតអាចគូរបានដោយលទ្ធផលល្អប្រសើរ និងមានបំណងប្រើចំណេះដឹងនេះដើម្បីគូរគំនូរសម្រាប់លក់ទៀតផង៕