រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ប្រាប់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ថាកម្ពុជាមិនចង់ធ្វើសង្រ្គាម ប្រឈមមុខ ឬបង្កើនភាពតានតឹងជាមួយថៃឡើយ

24-04-2026 18:31

(បាងកក)៖ នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆាន់វីរាក់គុល បាននិយាយថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានពាំនាំសារប្រាប់រូបលោកផ្ទាល់ថា ប្រទេសកម្ពុជាមិនចង់ធ្វើសង្រ្គាម បង្កការប្រឈមមុខដាក់គ្នា ឬបង្កើនភាពតានតឹងជាមួយប្រទេសថៃទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

លោកប្រមុខការទូតចិន បានលើកឡើងដូចខាងលើប្រាប់ទៅកាន់លោកនាយករដ្ឋមន្រ្តីថៃ ក្នុងជំនួបរវាងអ្នកទាំងពីរនៅទីក្រុងបាងកក អំឡុងទស្សនកិច្ចរបស់លោក វ៉ាង នៅប្រទេសថៃ បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ចនៅកម្ពុជា៕