មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច នៅមូលដ្ឋានខេត្តកែប

24-04-2026 19:55

(កែប)៖ លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC អមដំណើរដោយលោក សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CFAVC នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យប្រព័ន្ធស្រោចស្រពដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ដំណាំម្រេច ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តចុះពិនិត្យសកម្មភាពសាងសង់ និងការប្រើប្រាស់ឡជីវឧស្ម័ន ព្រមទាំងរោងជីកំប៉ុស ស្ថិតនៅសហគមន៍កសិកម្មទំនើបសែនហានចម្រើនផល ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ៕