* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ មិនត្រឹមផ្តល់ទឹកស្អាត មានគុណភាពដល់សិស្សានិសិស្សប៉ុណ្ណោះទេ ថែមទាំង ចូលចំណែកកាត់បន្ថយប្លាសិក លើកកម្ពស់សោភ័ណភាព និងបរិស្ថាន

24-04-2026 20:45

(ភ្នំពេញ)៖ គម្រោងកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០សាលា នៅប្រទេសកម្ពុជា ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន មិនត្រឹមផ្តល់ទឹកស្អាត មានគុណភាពដល់កូនសិស្សទេ ប៉ុន្តែវានឹងចូលចំណែកកាត់ប្លាសិកនៅតាមសាលារៀន និងលើកកម្ពស់សោភ័ណភាពបរិស្ថាន នៅតាមសហគមន៍មូលដ្ឋាន។

គម្រោងសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ តាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោយបញ្ចប់ពិធីប្រគល់ប្រព័ន្ធ ប្រមូលទឹកភ្លៀង សម្រាប់បរិភោគជូនវិទ្យាល័យ ហ៊ុនសែន ពញាពន់ លោក ហ៊ាង ឡាឌី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា៖ «ការប្រើប្រាស់ទឹកភ្លៀងដែល ប្រមូលនឹងចម្រោះជាទឹកស្អាតនេះ មិនត្រឹមតែជួយដល់សុខភាពនះទេ ប៉ុន្តែជួយដល់បរិស្ថាន ឧទាហរណ៍សិស្សម្នាក់ប្រើទឹកសុទ្ធ ១ដប ក្នុងមួយថ្ងៃ អ៊ឹចឹងសាលានេះមានសិស្ស ១០០០នាក់ នឹងមានដបទឹកសុទ្ធ ១០០០ដប។ សាលារៀនមានប្រព័ន្ធចម្រោះទឹកនេះ បានផ្តល់សារៈសំខាន់យ៉ាងច្រើនចំពោះសុខភាពសិស្ស និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន»។

លោកបានឱ្យដឹងថា តាមរយៈគម្រោងនេះនឹងចូលចំណែកលើកស្ទួយដល់បរិស្ថានយ៉ាងខ្លាំង ដែលធ្វើឱ្យសហគមន៍មូលដ្ឋាន មានភាពស្រស់បំព្រង កាត់បន្ថយបានការបំពុលដោយសារសំណល់ប្លាស្ទិក ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ។ ដូច្នេះ ប្រព័ន្ធប្រមូលទឹកភ្លៀងដែលប្រគល់ជូនវិទ្យាល័យ ហ៊ុនសែន ពញាពន់ នៅពេលនេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់សាលា សិស្សានុសិស្ស និងសហគមន៍។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្តល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីប្រមូលទឹកភ្លៀងយកមកប្រើប្រាស់វិញ ដើម្បីទទួលបានទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ, ការបង្កើតទស្សនវិជ្ជាស្រឡាញ់បរិស្ថាន, កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសកាត់បន្ថយការចំណាយ របស់សិស្សលើថ្លៃទិញទឹកបរិសុទ្ធផងដែរ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គម្រោងកសាងសាលារៀនទឹកភ្លៀង គឺទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស ដែលជាយុវជន ដើម្បីបណ្តុះស្មារតី ស្រឡាញ់បរិស្ថាន ស្រឡាញ់អរិយធម៌ខ្មែរ តាំងពីសម័យអង្គរ ដែលបុព្វបុរសខ្មែរបាន ផ្សារភ្ជាប់ជីវិតរស់នៅជាមួយនឹងប្រភពទឹកជានិច្ច។ ចំពោះគម្រោងទាំង ១០ សាលារៀន សម្រាប់ឆ្នាំ២០២៦ នេះ គឺបានចុះបញ្ជីក្នុងរបស់អង្គការសុខភាពពិភពលោករួចហើយ។

លោកបណ្ឌិត យង់ ពៅ បានរម្លឹកដល់សិស្សានុសិស្ស សូមចូលរួមថែមទាំសមិទ្ធផល ប្រព័ន្ធប្រមូលទឹកភ្លៀងនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ជាសេសការទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀង ជាការចូលរួមចំណែកមួយកាត់បន្ថយការចំណាយថវិការបស់សាលារៀន និងសិស្សានុសិស្ស លើការចំណាយថ្លៃទឹកស្អាតសម្រាប់បរិភោគជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមលើកម្ពស់សុខុមាលភាពសិស្សានុសិស្សកម្ពុជា បានចូលរួមចំណែកពង្រីក និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

យុវសិស្សឈ្មោះ លី ហួរ សិក្សានៅវិទ្យាល័យ ហ៊ុនសែន ពញាពន់ ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ វានឹងជួយផ្តល់នូវទឹកស្អាត និងមានគុណភាពសម្រាប់កូនសិស្សបរិភោគ ជាពិសេសការកាត់បន្ថយលើ ការចំណាយរបស់ពួកគាត់លើថ្លៃទិញទឹកបរិសុទ្ធ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបន្សល់ពីសំបកដងទឹកបរិសុទ្ធក្រោយប្រើប្រាស់រួចជាដើម។

ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ ទ្រង់ទ្រាយធំមួយក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស។ ប្រព័ន្ធចម្រោះទឹកតាមសាលារៀន បានឆ្លើយតបគោលដៅផ្លាស់ប្តូរឥរិយាបថរបស់សិស្សានុសិស្ស ឱ្យកាត់បន្ថយរហូតដល់ឈាន ទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីការពារបរិស្ថាន និងសុខភាព ខណៈពេលបេលបច្ចុប្បន្នកម្ពុជាកំពុងប្រឈម ការកើនឡើងនៃបរិមាណសំរាម សំណល់ប្លាស្ទិក ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កនូវបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនដល់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន។ល។

បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅទូទាំងប្រទេស ដែលបានយកទៅចាក់ចោលនៅទីលានមានចំនួន៤ លានតោន/ឆ្នាំ ក្នុងនោះមាន២០% ជាសំណល់ប្លាស្ទិក។ ក្នុង ១ឆ្នាំ មានសំណល់ប្លាស្ទិក ពពួកប្រើបានតែមួយដង បោះចោល មានជាង ៣០០តោន (ថង់តូចៗ ចាន កែវ ដបទឹកប្លាស្តិក ប្រអប់ស្នោរ) ដែលប្រមូលបាននៅរាជធានីភ្នំពេញ។