* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនមនុស្សជិត១០០នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើស

24-04-2026 21:17

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា (OMG) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនមនុស្សចំនួន៩៦នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនទៀត។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញអន្តោប្រវេសន៍ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងវរនគរបាលការពារព្រំដែនលេខ ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩៦នាក់ ស្រី ២២នាក់ក្នុងនោះ ជនជាតិចិនចំនួន៧នាក់, ជនជាតិវៀតណាមចំនួន៧៨នាក់ ស្រី១៨នាក់, ជនជាតិខ្មែរចំនួន១១នាក់ ស្រី៤នាក់។ ដកហូតសម្ភារវត្ថុតាងដូចជា៖ រថយន្តចំនួន២គ្រឿង, ម៉ូតូចំនួន៥គ្រឿង, កុំព្យូទ័រលើតុសរុបចំនួន២៤៩គ្រឿង, កុំព្យូទ័រ Laptop ចំនួន៣គ្រឿង, ធុង CPU ចំនួន១២គ្រឿង, ទូរស័ព្ទដៃចម្រុះចំនួន៧០៦គ្រឿង និងដំបក់ឆក់១ដើម។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ក្រុមការងារចម្រុះបានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕