* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះពិនិត្យព្យាបាលជំងឺជនជាប់ឃុំ៧៥នាក់ ក្រោយរកឃើញមានរោគសញ្ញាផ្តាសាយ និងកន្ទួលរមាស់ បណ្តាលពីបញ្ហាអនាម័យ

24-04-2026 21:52

(ព្រះវិហារ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលសុខភាពជូនជនជាប់ឃុំ ចំនួន៧៥នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ដែលមានរោគសញ្ញាផ្តាសាយ និងកន្ទួលរមាស់ តាមការស្នើសុំរបស់អង្គភាពពន្ធនាគារខេត្តព្រះវិហារ ស្ថិតនៅភូមិឯកភាព សង្កាត់បាល់ហាល ក្រុងព្រះវិហារ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចាត់ចែងរបស់លោកឱសថការី យឹម សុងកន ប្រធានស្តីទី មន្ទីរសុខាភិបាលខេត្តព្រះវិហារ តំណាងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ដឹកនាំក្រុមការងារជំនាញដោយលោកវេជ្ជបណ្ឌិត អ៊ី ចំរើន រួមមានមន្ត្រីឆ្លើយតបបន្ទាន់ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត១៦មករា មន្ត្រីការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ និងមន្ត្រីមណ្ឌលសុខភាពពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងដំណើរការចុះអន្តរាគមន៍ ក្រុមការងារបានអនុវត្តវិធានការសំខាន់ៗ ដូចជា៖ អប់រំសុខភាពដោយផ្ទាល់ទៅកាន់ជនជាប់ឃុំ អំពីជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេងៗទៀត ពិសេសជំងឺឆ្លងតាមផ្លូវដង្ហើម ដោយត្រូវឧស្សាហ៍លាងដៃ និងសាប៊ូ និងពាក់ម៉ាស់ជាប្រចាំ។ ជាមួយគ្នានេះ ត្រូវធ្វើអនាម័យខ្លួនប្រាណ ការរស់នៅប្រកបដោយសុវត្ថិភាព ដោយណែនាំឲ្យស្ងោរ ឬចំហុយសម្លៀកបំពាក់ ភួយ មុង កន្ទេល និងខ្នើយ ដើម្បីសម្លាប់មេរោគ ព្រមទាំងលើកទឹកចិត្តឲ្យបោកគក់ និងសម្អាតបរិស្ថាននៅក្នុង និងជុំវិញបន្ទប់ឲ្យបានស្អាតជាប្រចាំ ព្រមទាំងហាត់ប្រាណយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ដើម្បីពង្រឹងសុខភាព។

លទ្ធផលនៃការពិនិត្យឃើញថា ក្នុងចំណោមជនជាប់ឃុំទាំង៧៥នាក់ មាន៦៥នាក់ មានរោគសញ្ញាផ្តាសាយ និង១០នាក់មានកន្ទួលរមាស់ ដែលទាំងអស់ត្រូវបានផ្តល់ការព្យាបាល និងថ្នាំសមស្របរួចរាល់។ តាមការវាយតម្លៃរបស់ក្រុមជំនាញ ករណីជំងឺទាំងនេះ មានមូលហេតុចម្បងបណ្តាលមកពីការខ្វះអនាម័យខ្លួនប្រាណ និងបរិស្ថានរស់នៅមិនបានស្អាតល្អ។

ជាមួយនេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានផ្តល់អនុសាសន៍ឲ្យអង្គភាពពន្ធនាគារខេត្ត បន្តពង្រឹងការអប់រំសុខភាព ដល់ជនជាប់ឃុំអំពីអនាម័យផ្ទាល់ខ្លួន ឲ្យបានញឹកញាប់ និងជំរុញឲ្យមានការរាយការណ៍បញ្ហាសុខភាព ទៅកាន់មន្ត្រីសុខាភិបាល ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឲ្យមានប្រសិទ្ធភាព៕