* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង

24-04-2026 23:44

(មណ្ឌលគិរី-ស្ទឹងត្រែង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង នៅតាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ រួមមាន៖

គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៤៥ម ទទឹង ៨ម ស្ថាបនាលូប្រអប់បង្កប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួន ៤កន្លែង និងលូមូលមុខមួយចំនួន ៧កន្លែង ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

និងគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ៤កន្លែង ប្រវែងសរុប ១៥៣ម៉ែត្រ ទទឹង ៨ម៉ែត្រ (១៨ម៉ែត្រ ចំនួន ១កន្លែង ៣០ម៉ែត្រ ចំនួន ១កន្លែង ៤៥ម៉ែត្រ ចំនួន ១កន្លែង និង៦០ម៉ែត្រ ចំនួន ១កន្លែង) សំណង់ស្ទាក់ទឹកចំនួន ១កន្លែង លូប្រអប់បង្កប់មុខបីចំនួន ៥កន្លែង លូប្រអប់បង្កប់មុខពីរចំនួន ៧កន្លែង និងលូមូលចំនួន ១០៤កន្លែង ស្ថិតនៅលើខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង និងភាគីអ្នកទទួលការ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ចប់សុពលភាពការងារដោយរក្សាបាននូវគុណភាព និងសោភ័ណភាពល្អ៕