* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិសនីកម្ពុជា នាំចូលប្រភពថាមពលបន្ថែម អានុភាព១៦៨ មេហ្កាវ៉ាត់ ពីវារីអគ្គិសនីណាំផាក របស់ប្រទេសឡាវ

25-04-2026 13:44

(ភ្នំពេញ)៖ តាមរយៈកិច្ចសហប្រតិបត្ដិការ លើវិស័យថាមពលអគ្គិសនីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ អគ្គិសនីកម្ពុជា បាននាំចូលប្រភពថាមពលបន្ថែមអានុភាព ១៦៨ មេហ្កាវ៉ាត់ ពីវារីអគ្គិសនីណាំផាក ភ្ជាប់ចូលក្នុងប្រព័ន្ធបណ្តាញជាតិរបស់ប្រទេសកម្ពុជា ដោយការនាំចូលថាមពលអគ្គិសនីបន្ថែមនេះ អគ្គិសនីកម្ពុជា បានទិញសិទ្ធិផ្តាច់មុខ សម្រាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងស្រុង ពីវារីអគ្គិសនីណាំផាក មកប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំ។

គម្រោងវារីអគ្គិសនីណាំផាក បានសម្ពោធដាក់ឲ្យដំណើរការជីវកម្មជាផ្លូវការ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមជាកិត្តិយសពីគណៈប្រតិភូរបស់អគ្គិសនីកម្ពុជា ដែលដឹកនាំដោយ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ផងដែរ។

មកដល់បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជា បាននាំចូលថាមពលដោយទិញសិទ្ធិផ្តាច់មុខពីបណ្តាវារីអគ្គិសនីក្នុងប្រទេសឡាវ សរុបប្រមាណ ៥៤០ មេហ្កាវ៉ាត់។ ដោយឡែកកម្ពុជា យើងផ្ទាល់មានប្រភពថាមពលពីវារីអគ្គិសនីសរុបប្រមាណ ១៣៥០ មេហ្កាវ៉ាត់ និងមានគម្រោងវារីអគ្គិសនី ចំនួន ៦ កំពុងសាងសង់ មានអានុភាពសរុប ៧០០ មេហ្កាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការ ជាបន្តបន្ទាប់ចាប់ពីខែកក្កដា ឆ្នាំ២០២៦នេះ គឺ ២៣០ មេហ្កាវ៉ាត់ មានវារីអគ្គិសនីស្ទឹងតាតៃលើ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ក្នុងឆ្នាំ ២០២៧ មានវារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ មេហ្កាវ៉ាត់ ក្នុងឆ្នាំ ២០២៨ ១៧០ មេហ្កាវ៉ាត់ មានវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងឆ្នាំ ២០២៩ មានវារីអគ្គិសនីព្រែកល្អាង ១ និង២ អានុភាព ១៥០ មេហ្កាវ៉ាត់ ព្រមទាំងកំពុងសិក្សាសមិទ្ធិលទ្ធភាពបន្ថែមប្រមាណ ១០០០ មេហ្កាវ៉ាត់ ទៀត ដែលនឹងគ្រោងដាក់ដំណើរការ ជាបន្តបន្ទាប់ក្រោយឆ្នាំ ២០៣០។

ការនាំចូលប្រភពថាមពលពីវារីអគ្គិសនីណាំផាកនេះ គឺជាការបន្ថែមប្រភពថាមពលស្អាត និងជាប្រភពថាមពលកកើតឡើងវិញ ដែលពិភពលោកកំពុងត្រូវការ ដើម្បីជួយថែរក្សាបរិស្ថាន ឲ្យនៅស្រស់បំព្រងជានិរន្ត៍រ ព្រមទាំងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនថាមពលស្អាតកកើតឡើងវិញឲ្យបានយ៉ាងតិច ៧០ ភាគរយ នៅឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត ការនាំចូលនេះគឺចំពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិប្រងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដូច្នេះប្រភពថាមពលពីវារីអគ្គិសនីណាំផាកនេះ គឺបានចូលរួមចំណែកជួយបំពេញបន្ថែម បំពេញតម្រូវការរបស់យើង និងជួយកាត់បន្ថយការប្រើប្រាស់ប្រេងផងដែរ៕