* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានានៅវត្តចន្ទរាវង្ស ហៅវត្តឧទុម្ភរ

25-04-2026 13:50

(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងឧបដ្ឋានសាលា (សាលាឆាន់) និងសមិទ្ធិផលនានាវត្ត ចន្ទរាវង្ស ហៅវត្តឧទុម្ភរ ស្ថិតនៅឃុំស្រឡៅ ស្រុកតាំងគោកខេត្តកំពង់ធំ ។

ពិធីនេះក៏មានការនិមន្ត និងចូលរួមពីមន្រ្តីសង្ឃក្នុងស្រុក ក្រុមប្រឹក្សាស្រុកតាំងគោក, អភិបាលរងស្រុកតាំងគោក, កងកម្លាំងទាំងបី មន្រ្តីការិយាល័យរដ្ឋបាលស្រុកតាំងគោក រួមទាំងមេឃុំទាំង៨ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងលោក វង្សី វិស្សុត លោក ថោង ខុន និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងប្រជាពលរដ្ឋនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅលើពិភពលោក ដែលបាននឹងកំពុងធ្វើឱ្យសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោកមានការធ្លាក់ចុះ ជាពិសេសវិបត្តិនៃសង្គ្រាមរវាងអ៉ីស្រាអែល-អាមេរិក ជាមួយ អ៉ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័ន្ធមានការកើនឡើងប៉ះពាល់ដល់សេដ្ឋកិច្ច ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន។ ចំពោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកំពុងធ្វើការដោះស្រាយដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។

ចំពោះបញ្ហា Scam Online រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបង្ក្រាប និងបោសសំអាតឱ្យអស់មិនឱ្យមានទីតាំងឆបោក Scam Online នៅលើទឹកដីកម្ពុជានោះទេ និងបានបញ្ជាក់ថាសេដ្ឋកិច្ច Scam online នេះ ជាប្រភេទសេដ្ឋកិច្ចខ្មៅ មិនមានចំណូលចូលថវិការដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិនោះឡើយ មានតែធ្វើឱ្យមុខមាត់ និងកិត្តិយសជាតិអាប់អោនតែប៉ុណ្ណោះ។ សម្តេចបវរធិបតីបានអំពាវនាវឱ្យទាំងអស់គ្នារួមគ្នាក្នុងទស្សន:មួយ និងសកម្មភាពតែមួយ ដើម្បីចូលរួមទប់ស្កាត់ និងបោសសំអាតមូលដ្ឋាន និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។ គណ:រដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

លោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិសទ្ទ និងប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ, ត្រូវរួមកម្លាំងសាមគ្គីជាធ្លុងមួយដើម្បីចូលរួមចំណែកការពារប្រទេសពីការឈ្លានពានពីបរទេស និងរួមកម្លាំងគ្នា ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង។

យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្រ្តនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ, ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ថ្មី ដោយត្រូវចេះសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងរកវិធីដាំដុះ បន្លែបង្កា និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ -សូមចូលរួមថែរក្សាសមិទ្ធផលថ្មីៗទាំងនេះឱ្យបានគង់វង្សទុកជាទ្រព្យសម្បត្តិរួម និងជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនទាំងអស់។

លោក ហាក់ ម៉ុងហួត ក៏បានប្រគេនថវិកាចំនួន ៣លាន៦៩ម៉ឺនរៀល ជូនព្រះចៅអធិការវត្តចន្ទរាវង្ស ៕