* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុគ្គលល្បីឈ្មោះក្នុងមុខជំនួញកម្ពុជា​-​ជប៉ុន​៖ ក្រុមហ៊ុនមួយទទួលជោគជ័យ​ ជាក្រុមហ៊ុន​អាចទប់មិនឱ្យក្ស័យធន និងផ្តល់អទិភាពខ្ពស់លើតម្លៃសង្គម

25-04-2026 14:34

(ភ្នំពេញ)៖ ក្រុមហ៊ុនមួយដែលទទួលបានជោគជ័យក្នុងអាជីវកម្ម មិនមែនសំដៅទៅលើក្រុមហ៊ុនដែលមានទិសដៅអទិភាពទទួលបានប្រាក់ចំណេញ ឫរកប្រាក់ចំណេញបានច្រើននោះទេ តែជាក្រុមហ៊ុនដែលមានទិសដៅអទិភាពក្នុងការរក្សាក្រុមហ៊ុនឱ្យនៅបានគង់វង្សយូរអង្វែង មិនក្ស័យធន ហើយដើម្បីរក្សាមិនឱ្យក្ស័យធនត្រូវផ្តល់អទិភាពខ្ពស់បំផុតលើតម្លៃសង្គម ផ្តល់ផលប្រយោជន៍ដល់សង្គម និងបង្កើតតម្រូវការសង្គមល្អជាងគេ ប្លែកជាងគេ និងមានតម្លៃសម្រាប់សង្គម ហើយសង្គមមានតម្រូវការមិនអាចខ្វះបាន។

នេះជាការបញ្ជាក់របស់លោក OKUBO Hideo ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Forval Corporation ស្ថាបនិក និងជាប្រធាននៃមូលនិធិ CIESF និងមានការសហការយ៉ាងពេញទំហឹងពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថានិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារ៉ាវី ស្ថាបនិកវិទ្យុផ្កាឈូក និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងលើប្រធានបទ «ស្ថាប័ន ឬក្រុមហ៊ុនដែលជោគជ័យ» បានរៀបចំឡើងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោក OKUBO Hideo បានបញ្ជាក់ដែរថា អទិភាពក្រុមហ៊ុន មួយដែលទទួលបានជោគជ័យ មិនមែនលើប្រាក់ចំណេញនោះទេ គឺក្រុមហ៊ុនដែលមានតម្លៃសម្រាប់សង្គម ក្រុមហ៊ុនមួយដែលមានប្រយោជន៍សម្រាប់សង្គម ហើយសង្គមមានតម្រូវការចាំបាច់មិនអាចខ្វះបាន នោះប្រាក់ចំណេញនឹងចូលមកដោយខ្លួនឯងជាក់ជាមិនខានឡើយ។

លោកបានបន្ថែមថា កត្តាបុគ្គលិក ក៏បានចូលរួមចំណែកសំខាន់ក្នុងការជួយឱ្យក្រុមហ៊ុនជោគជ័យផងដែរ។ ក្រុមហ៊ុនដែលជោគជ័យ ជាក្រុមហ៊ុនដែលប្រមូលផ្តុំដោយថាមពលរបស់បុគ្គលិក ដែលសំដៅដល់បុគ្គលិកមានទឹកចិត្ត មានអារម្មណ៍ក្នុងការជម្រុញសកម្មភាពការងារដោយមិនមានភាពនឿយហត់ ដោយសារមានការគាំទ្រ និងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងបានយល់ច្បាស់ពីទស្សនវិស័យក្រុមហ៊ុន ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា រាល់កិច្ចការរបស់ពួកគេជាកិច្ចការសំខាន់មួយ ជាបេសកម្មមួយសម្រាប់ខ្លួន និងចង់សម្រេចកិច្ចការនោះបានភ្លាមៗ។ ដោយឡែកក្រុមហ៊ុន ដែលបុគ្គលិកគ្មានថាមពលក្នុងការធ្វើការងារក្រុមហ៊ុននោះនឹងទទួលការបរាជ័យជាក់ជាមិនខានឡើយ។

លោកបានបញ្ជាក់ទៀត ក្រុមហ៊ុនមួយដែលទទួលបានជោគជ័យក៏តម្រូវឱ្យមានថ្នាក់ដឹកនាំដែលមានគុណធម៌ និងចេះឱ្យតម្លៃបុគ្គលិកឱ្យមានភាពស្មើគ្នា ធ្វើឱ្យបរិយាកាសនៅក្នុងក្រុមហ៊ុន កាន់តែល្អប្រសើរជាងមុន តាមរយៈបុគ្គលិកចេះសាមគ្គីគ្នា ដោយមិនគិតតែពីផលប្រយោជន៍រៀងៗខ្លួន។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏ត្រូវធ្វើជាគំរូឈានមុខក្នុងការអនុវត្តនូវអ្វីដែលចាំបាច់ ដើម្បីសម្រេចបានទស្សនទាន និងចក្ខុវិស័យទាំងនោះ ហើយអ្វីដែលសំខាន់បំផុត គឺការធ្វើឱ្យបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនអាចទទួលបានអារម្មណ៍ថា ទទួលបានសុភមង្គលទាំងផ្នែកស្មារតី និងជីវភាពផងដែរ។

គួបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងសិក្ខាចែករំលែកចំណេះដឹងលើប្រធានបទ៖ «ស្ថាប័ន ឬក្រុមហ៊ុនដែលជោគជ័យ» បានរៀបចំ ២ដងក្នុងមួយឆ្នាំ នៅរមណីយដ្ឋានធម្មជាតិភូមិរំដួល ដោយមានការចែករំលែក ដោយផ្ទាល់ពីលោក OKUBO Hideo ដែលលោកក៏ជាមហាសេដ្ឋីល្បីឈ្មោះនៅប្រទេសជប៉ុន ហើយលោកក៏បានជួយលើការងារលើវិស័យអប់រំនៅកម្ពុជាផងដែរ និងទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ហើយការចែករំលែកនេះ ក៏មានការសហការយ៉ាងពេញទំហឹងពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ផងដែរ៕