* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា និងដៃគូប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន

25-04-2026 14:40

(កាហ្សាក់ស្ថាន)៖ នៅក្នុងអំឡុងពេលស្នាក់នៅ និងដឹកនាំប្រតិភូអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបទ្វេរភាគីជាមួយលោក Rolph Payet អគ្គលេខាធិការប្រតិបត្តិនៃអនុសញ្ញា Basel, Rotterdam និង Stockholm។

ក្នុងឱកាសនៃជំនួបភាគីទាំ២ បានពិភាក្សាអំពីគម្រោងទប់ស្កាត់ការបំពុលខ្យល់ ដែលក្រសួងបរិស្ថាន បានលើកឡើងសម្រាប់កិច្ចសហប្រតិបតិការជាមួយគ្នារួចហើយ។ ភាគីទាំងពីរ ក៏បានពិភាក្សាពង្រីកគម្រោងនេះឱ្យគ្របដណ្ដប់ ទៅលើការគ្រប់គ្រងលើសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកផងដែរ។

លោក Rolph Payet បានបញ្ជាក់នូវការគាំទ្រ ហើយបានស្នើសុំឱ្យមានការពិភាក្សាគ្នាឱ្យលម្អិតបន្ថែមទៀតនៅខែមិថុនា នៅប្រទេស Uzbekistan ខាងមុខ។

លោកបានស្នើសុំឱ្យមានប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំនៅប្រទេស Uzbekistan ខាងមុខ ដើម្បីរួមគ្នាពិភាក្សាជាមួយអង្គការ BSR ផង ជាមួយមូលនិធិបរិស្ថានសកលផង ដើម្បីរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថាឆ្លើយតបទៅនឹងការអញ្ជើញរបស់លោករដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេស កាហ្សាក់ស្ថាន, លោកបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុងAsnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺបង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន៕