* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

25-04-2026 15:00

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខរបស់ក្រុមគ្រួសារលោកតាគ្រប់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឱ្យយលោកតា ពុត សឿន សម្រាកព្យាបាលឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ជូនសម្តេចអំពីស្ថានភាពជំងឺរបស់លោកតា។ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ក្រុមគ្រួពេទ្យ មកដល់ពេលនេះ ស្ថានភាពរបស់លោកតាមានការប្រសើរច្រើន និងអាចវិលត្រលប់ទៅគេដ្ឋានវិញ នៅថ្ងៃចន្ទនេះ ប្រសិនបើមិនមានអ្វីប្រែប្រួល។

ទន្ទឹមនឹងនោះផងដែរលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏ផ្តាំផ្ញើលោកនាយកមន្ទីរពេទ្យត្រូវទទួល និងរៀបចំឱ្យបានល្អប្រសើរ ក្នុងការជូនលោកតា និងក្រុមគ្រួសារ នៅពេលដែលត្រលប់ទៅគេហដ្ឋានវិញ ប្រកបដោយសុខនិងសុវត្ថិភាព។

លោកតា ពុត សឿន បានចូលសម្រាកនៅមន្ទីរពេទ្យ មូលហេតុដោយសារ តែស្ថានភាពសុខភាពខ្សោយ ពិបាកពិសារអាហារ និងទល់លាមក។ ប៉ុន្តែក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ថ្ងៃនេះលោកតាមានសុខភាពល្អប្រសើរជាងមុន និងពិសារអារហារបានផងដែរ។

លោកតា ពុត សឿន ក៏បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខនាពេលនេះ និងបានថ្លែងអំណេរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុក្ខដាក់ក្នុងការព្យាបាល ថែទាំសុខភាព បានយ៉ាងល្អជូននាពេលនេះ។

គួររំលឹកផងដែរថា លោកតា ពុត សឿន អាយុ ៩៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោកតា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងបានសុំការអនុញ្ញាតលោកតា ធ្វើជាឪពុកធម៌ និងបានធានាចិញ្ចឹមលោកតាពេញមួយជីវិត និងផ្តល់ផ្ទះទេវតា ១ខ្នងជូនលោកតា កាលពីពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦៕