* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ត្រូវពង្រីកទីផ្សារធានារ៉ាប់រងឱ្យបានទូលំទូលាយ តាមរយៈការបង្កើតផលិតផលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ និងធុរកិច្ច

25-04-2026 15:21

(សៀមរាប)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា ការពង្រីកទីផ្សារធានារ៉ាប់រងឱ្យបានទូលំទូលាយ តាមរយៈការបង្កើតផលិតផលថ្មីៗ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងធុរកិច្ច ដូចជា៖ ផលិតផលធានារ៉ាប់រងសម្រាប់សហគ្រាសធុនតូច និងមធ្យម ធានារ៉ាប់រងកសិកម្ម និងធានារ៉ាប់រងគ្រោះមហន្តរាយជាដើម។

ថ្លែងយ៉ាងដូច្នេះរបស់លោក រស់ សីលវ៉ា បានធ្វើឡើងនៅក្នុងពិធីបើក «ទិវាធានារ៉ាប់រងកម្ពុជា ២០២៦» ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

លោកបានបន្តថា ការអនុវត្តក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០២៥-២០៣០» និង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានា រ៉ាប់រងកម្ពុជា ២០២៥-២០៣០» ដែលត្រូវបានធ្វើបច្ចុប្បកម្មថ្មីៗនេះ។ ត្រូវបង្កើនសមត្ថភាពរបស់និយ័តករ ក្នុងការត្រួតពិនិត្យគ្រឹះស្ថានធានារ៉ាប់រង ទាំងលើស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សា ឱ្យដល់កម្រិតអន្តរ ជាតិតាមគោលការណ៍គ្រឹះធានារ៉ាប់រង (Insurance Core Principles-ICPs) របស់សមាគមនិយ័តករធានារ៉ាប់រងអន្តរជាតិ (IAIS)។

លោក រស់ សីលវ៉ា បានថ្លែងថា ត្រូវជំរុញការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង តាមរយៈការបង្កើនការផ្សព្វផ្សាយ និងអប់រំសាធារណជន អំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង និងផលិតផលធានារ៉ាប់រង តាមគ្រប់រូបភាព និងមធ្យោបាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។

លោក រស់ សីលវ៉ា​ បានបន្ថែមថា ត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈការពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការជំរុញការប្រើប្រាស់យន្តការទទួល និងដោះស្រាយប ណ្តឹងធានារ៉ាប់រង តាមគេហទំព័ររបស់និយ័តករ និងកម្មវិធីទូរស័ព្ទដៃ (Mobile Apps) «បណ្ដឹងធានារ៉ាប់រង (Insurance Complaint)» ដើម្បីកសាងទំនុកចិត្តរបស់សាធារណជន។

លោក រស់ សីលវ៉ា បានបញ្ជាក់ថា ពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការជំរុញការបង្កើតវិទ្យាស្ថានធានារ៉ាប់រងកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ប្រកបដោយគុណភាពខ្ពស់ ស្របតាមកម្រិតតំបន់ និងអន្តរជាតិ, ការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជី វៈភ្នាក់ងារ និងជើងសាធារ៉ាប់រង និងការលើកកម្ពស់គុណភាពនៃការដោះស្រាយ សំណងឱ្យបានរហ័ស ងាយស្រួល និងមានតម្លាភាព ជូនអ្នកទាមទារសំណង។

លោក រស់ សីលវ៉ា គូសបញ្ជាក់ថា ការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសជាកាតព្វកិច្ចចំពោះម្ចាស់ យានយន្តប្រកបអាជីវកម្ម, ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋាន សាងសង់ ដែលបានកំណត់ដោយច្បាប់ស្តីពីការធានារ៉ាប់រង។ លើសពីនេះ ត្រូវពន្លឿនការរៀបចំដាក់ឱ្យអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច ចំពោះប្រភេទយានយន្តគ្រួសារ។

លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា ដោយមើលឃើញនូវបញ្ហាប្រឈមខ្ពស់ លើកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា បានខិតខំរៀបចំទិវាធានារ៉ាប់រងជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត/ក្រុងនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន។

លោកសង្ឃឹមថា ទិវាធានារ៉ាប់រងនាឆ្នាំនេះនឹងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេស ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងបណ្តាខេត្តជាប់ខេត្តសៀមរាប និងបង្កើនទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។

លោក លី សារី បានលើកឡើងថា ធានារ៉ាប់រងមានការរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្ត ដែលមានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារនៅតាមបណ្តារាជធានី-ខេត្ត និងឆ្លងកាត់ព្រំដែនផងដែរ។

ជាមួយនេះដែរ លោកក៏ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំពិធីនេះឡើង និងសូមឱ្យពិធីនេះទទួលបានជោគជ័យផងដែរ៕