សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams និងគ្រឿងញៀន នៅផ្ទះសំណាក់យីហោ «លីហ្សា» ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ និងដកហូតវត្ថុតាងមួយចំនួន

25-04-2026 15:39

(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែងឈ្មោះ «លីហ្សា» មាន៣ ជាន់ ស្មើ២២បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល ក្រុងបាវិត ដោយសង្ស័យមានសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងគ្រឿងញៀន ព្រមទាំងការស្នាក់នៅប្រមូលផ្តុំជនបរទេស។

ប្រតិបត្តិការនេះដោយមានការដឹកនាំសម្របសម្រួលនីតិវិធី​ពី​លោក ខាំ​ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកចាន់ វណ្ណៈ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តស្វាយរៀង​ ដែលជាលទ្ធផលត្រួតពិនិត្យរកឃើញជនបរទេស១៦នាក់ ក្នុងនោះវៀតណាម ១៥នាក់។

សមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូរទ័រ​ All in one ៣០ គ្រឿង, ទូរស័ព្វ​ក្រុមហ៊ុន១៥គ្រឿង និងទូរសព័្វផ្ទាល់ខ្លួន ១៦គ្រឿង ម៉ាក iPhone, តុសម្រាប់ភ្ជាប់កុំព្យូរ​ទ័រ ៤២, គ្រែ​៦៤, ដំបងជ័រពណ៍ខ្មៅ១។ ចំពោះជនបរទេស គ្មានលិខិតឆ្លងដែន៥នាក់។

ចំពោះជនពាក់ព័ន្ធទាំងអស់រួមទាំងវត្ថុតាង ក្រៅពីនេះត្រូវបាននាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ជាមួយគ្នានេះ ក្រុមការងារសម្រេចបិត Silk ទីតាំងផ្ទះសំណាក់លីហ្សាទាំងមូល ដើម្បីបន្តនីតិវិធីផងដែរ៕