រកឃើញជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦
25-04-2026 15:34
(ភ្នំពេញ)៖ ក្រោយពីគណៈកម្មការបានវាយតម្លៃ យ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្រ របស់បេក្ខជនសរុបចំនួន ២,៦៨៧ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្ត រួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។
ក្នុងដំណាក់កាលទី២ គណៈកម្មការបានសម្ភាសន៍បេក្ខជនទាំង ១០រូប លើការ បកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូប ហើយគណៈកម្មការបានសម្រេចជ្រើសរើស សំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖
* បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ហេង រក្សា មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប
* បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ឡូត សំរិទ្ធិការ្យ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ
* បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី លី ធីតាវឌ្ឍនា មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក UPU ចំនួន ១៩២ប្រទេស៕





