* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក យឿន យឿត៖ ទោះចិនមិនចង្អុលមុខចំអ្នកបង្កជម្លោះព្រំដែនរវាងកម្ពុជា-ថៃ តែចិន ដឹងយ៉ាងច្បាស់ថាថៃ ជាអ្នកបង្កបញ្ហាមុន, ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន ទៅថៃ អាចជាសារដាស់តឿនមួយដល់រដ្ឋាភិបាលថៃ

25-04-2026 15:35

(ភ្នំពេញ)៖ លោក យឿន យឿត អ្នកតាមដានស្ថានភាពនយោបាយកម្ពុជា បានលើកឡើង ទោះបីជាចិន មិនចង្អុលមុខចំៗថាអ្នកណាខូចក៏ដោយ ក៏ចិនដឹងច្បាស់ណាស់ថាស្ថានការណ៍រាល់ថ្ងៃនៅព្រំដែនកម្ពុជា និងថៃអ្នកណាជាអ្នកបង្កឡើង។ ដូច្នេះដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនទៅកាន់ប្រទេសថៃនេះ អាចជាសារ ដាស់តឿនមួយដល់រដ្ឋាភិបាលថៃ ខណៈដែលចិនបានកំពុងបង្កើនទំនើបកម្មយោធាដល់ប្រទេសកម្ពុជា។

លោក យឿន យឿត បានចោទជាសំណួរថា បើយើងធ្វើការវិភាគឱ្យស៉ីជម្រៅជាងនេះ តើហេតុអ្វីបានមានកិច្ចប្រជុំពិសេស២+២ រវាងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន ឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ មុនដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់ប្រទេសថៃ។ យើងមើលទៅដូចធម្មតាទេ តែមិនធម្មតានោះឡើយ បើធ្វើបញ្ច្រាសពីនេះវិញអាចមានន័យផ្សេង ប៉ុន្តែនេះដោយសារតែកិច្ចប្រជុំពិសេស ២+២ មុន ហាក់ដូចជាចិន មកប្រាប់ថា ឱ្យកម្ពុជា ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ចង់និយាយអ្វីត្រូវតែនិយាយរឿងនោះ បង្ហាញអំពីឆន្ទៈនយោបាយ និងឆន្ទៈដោះស្រាយនូវបន្ទាត់ព្រំដែន ឬក៏បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ប្រាប់ទៅរដ្ឋមន្ត្រីការបរទេសចិន នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។

លោក យឿន យឿត បានបន្តថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃ ពេលនោះរដ្ឋមន្ត្រីការបរទេសចិន នឹងនាំពាក្យពីកម្ពុជា ប្រាប់ទៅថៃ និងដើរតួជាអ្នកសម្របសម្រួលដូចដែលចិន ធ្លាប់បានធ្វើកន្លងមក។ ចំណុចនេះយើងវិភាគទាំងអស់គ្នា ប្រសិនបើរដ្ឋមន្ត្រីការបរទេសចិន គាត់ចូលថៃ មុនមកកម្ពុជា សួរថាមានរឿងអ្វីកើតឡើងខ្លះ ប្រាកដណាស់ដោយថៃ ប៉ិនប្រសព្វក្នុងការភូតកហុកពិភពលោក ថៃនឹងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា អំពីបញ្ហាព្រំដែនរវាងថៃ និងកម្ពុជា ប្រាប់រដ្ឋមន្ត្រីការបរទេសចិន អំពីអ្វីដែលថៃ ចង់និយាយអាក្រក់អំពីកម្ពុជា។

លោក យឿន យឿត បានបញ្ជាក់ថា តែដោយសារតែកម្ពុជា និងចិន ជាមិត្តដែកថែប និងដើម្បីបង្ហាញឱ្យឃើញពីការកសាងទំនុកចិត្តរវាងកម្ពុជា និងចិន ក៏មានកិច្ចប្រជុំពិសេស ២+២ នៅកម្ពុជាមុនដំណើរទស្សនកិច្ចរបស់លោក វ៉ា យី ទៅកាន់ប្រទេសថៃ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃ នៅពេលដែលមានជំនួបជាមួយមេដឹកនាំថៃ រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់ទៅលោក អានុ ទីន នាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា មិនចង់មានជម្លោះនឹងថៃ ទៀតនោះទេ ហើយនឹងចង់ឃើញការទំនាក់ទំនងកម្ពុជា និងថៃ ស្តារឡើងវិញផងដែរ។

លោក យឿន យឿត បានគូសបញ្ជាក់ថា៖ «ទោះជាចិន មិនចង្អុលមុខថា អ្នកណាខូច តែចិន បានដឹងយ៉ាងច្បាស់ថា ស្ថានការណ៍រាល់ថ្ងៃ នៅព្រំដែនអ្នកណា ជាអ្នកបង្កឡើង។ ក្នុងនោះរដ្ឋមន្ត្រីការពារជាតិចិន នៅកម្ពុជា ក៏បានបញ្ជាក់អំពីការគាំទ្រទំនើបកម្មយោធា មិនថាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនោះទេ។ ចំណុចនេះជាសារហាក់បន្ថែមសន្លឹកបៀរថ្មីមួយទៀតឱ្យកម្ពុជា សម្រាប់ការចរចាជាមួយថៃ។ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ មកបើកកិច្ចប្រជុំពិសេស ២+២ នៅកម្ពុជា គឺមិនមែនជារឿងចៃដន្យនោះទេ សម្រាប់កម្ពុជា ពីព្រោះបញ្ហាព្រំដែនរបស់កម្ពុជា និងថៃ ត្រូវដោះស្រាយមានតែ២ជម្រើសប៉ុណ្ណោះ គឺទី១៖ ការចរចា និងទី២៖ ការធ្វើសង្គ្រាមបន្ត»។

លោក យឿន យឿត បានបន្ថែមថា ចិន នៅតែមានអំណាចក្នុងតំបន់ ហើយនៅក្នុងតំបន់អាស៊ាន មានតែកម្ពុជាទេ ដែលចិនអាចទុកចិត្តបានជាងគេ ដូច្នេះ ចិនមិនអាចឱបដៃមើលថៃ ធ្វើតាមចិត្តមកលើកម្ពុជា ដែលជាមិត្តដែកថែបរបស់ខ្លួនបាននោះឡើយ។ ចិន បានលើកឡើងអំពីបញ្ហា Online Scams នៅក្នុងប្រទេសថៃ ដើម្បីបញ្ជាក់ថា មិនមែនមានតែកម្ពុជានោះទេ ថៃក៏មានបញ្ហា Online Scamsនេះដែរ ពីព្រោះនេះជាបញ្ហាពិភពលោកកុំឱ្យថៃ បន្តលាភពណ៌លើកម្ពុជា ម្តងហើយ ម្តងទៀត។

លោក យឿន យឿត បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន ប្រាប់ទៅនាយករដ្ឋមន្ត្រីថៃ លោក អានុ ទីន ថា កម្ពុជាលែងចង់ច្បាំងជាមួយថៃ ទៀតហើយ ឃ្លានេះបញ្ជាក់ន័យអំពីជំនួបថា ថៃ ត្រូវតែកសាងទំនុកចិត្តជាមួយកម្ពុជា ឡើងវិញនេះជាភាសាការទូតដល់រស់រវើក ដែលអាចនិយាយបានថា កម្ពុជា មិនចង់បន្តសង្គ្រាមទេ។ ដូច្នេះ ថៃ ត្រូវតែដកកងទ័ពទាំងអស់ចេញពីព្រំដែនរបស់កម្ពុជា និងដកចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា គឺទុកកិច្ចការងារឱ្យក្រុមការងារគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរចុះវាស់វែង និងបោះបង្គោលព្រំដែនស្របតាមច្បាប់ សន្ធិសញ្ញា និងអនុសញ្ញាដែលប្រទេសទាំងពីរមានកន្លងមក៕