* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អតីតពលករខ្មែរត្រឡប់មកពីថៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង បានធ្វើតេស្តទទួលស្គាល់ជំនាញ

25-04-2026 15:42

(ស្វាយរៀង)៖ លោកបណ្ឌិត ហ៉ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមពិនិត្យ «ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ»នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង។

ការចុះត្រួតពិនត្យនេះ មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោក លោកស្រី ជាអគ្គនាយករង នាយកវិទ្យាស្ថាន ប្រធានអនុប្រធានមន្ទីរ លេខាដ្ឋានអគ្គនាយកដ្ឋាន TVET ព្រមទាំងមន្ត្រីពាក់ពន្ធ័​ និវិស័យឯកជនជាច្រើនរូបទៀតផងដែរ។

ថ្លែងនៅឱកាសនោះ លោកបណ្ឌិត ហុីង សុីដេត បានគូសបញ្ជាក់ថា គោលដៅ RPL ដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសវាយតម្លៃបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ជំហានទី១ ចំនួន ១០ ០០០នាក់ ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ធ្វើឡើងទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់នូវជំនាញ និងការអនុវត្តលើមុខជំនាញចំនួន៨ ដែលអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អ ចំណូលល្អជាងមុន។

លោកបណ្ឌិតបានបន្តថា ការធ្វើតេស្តជំហានទី១នេះ ជាការធ្វើឡើងនៅតាមរាជធានី-ខេត្ត នៃគោលដៅចំនួនទាំង៦ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ, ស្វាយរៀង និងរាជធានីភ្នំពេញ)។ ករណីជំហានទី១នេះជោគជ័យ នឹងបន្តទៅជំហានទី២ ទៀត ជាមួយនឹងការបន្តផ្តួចផ្តើមបន្ទាប់ពីការដាក់ឱ្យអនុវត្តក្នុងកម្មវិធីសាកល្បងនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត បានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រមួយចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុងការកំណត់ជ្រើសរើសនិងប្រាក់ឈ្នួល, បើកឱកាសការងារឲ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាល និងក្លាយខ្លួនជាអ្នកវាយតម្លៃ, ពង្រីកការផ្សព្វផ្សាយ RPL, ឱ្យគ្រប់ដល់ទីកន្លែង (តំបន់ជនបទ និងព្រំដែន), ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមានជំនាញពុំទាន់មានការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។

លោកបណ្ឌិតបានបន្ថែមថា សម្រាប់អតីតពលករមកពីប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. នឹងបង្កើនជំនឿទុកចិត្តលើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រីឯអ្នកវិនិយោគវិញ នឹងបានយល់ដឹងពីកម្រិតជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព ព្រមទាំងបង្កើនទំនុកចិត្ដល់អ្នកតវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករមានជំនាញស្តង់ដា។

លោកបណ្ឌិតប្រតិភូបានបន្តថា RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីពលករត្រឡប់មកពីថៃដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ចំនួន ១ម៉ឺននាក់ ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅស្រុកផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយបងប្អូនអតីតពលកររកការងារបានល្អ និងមានប្រាក់ចំណូលកាន់តែខ្ពស់៕