* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និមន្តនាំអំណោយចែកជូនវីរកងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

25-04-2026 16:03

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ មានត្រីឆ្អើ, អង្ករ, ទឹកបរិសុទ្ធ, កាហ្វេ, ភេសជ្ជៈ, ត្រីខ, មាន់អាំង, សាប៊ូ និងថវិកាជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ព្រះវិចិត្រវង្សា ហែម គឹមសាន មានព្រះថេរដីកា អរគុណដល់បងប្អូនវីរកងទ័ពជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ ព្រះអង្គបានមានព្រះទ័យស្រណោះបងប្អូនវីរកងទ័ពដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និងឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និង ឪពុកម្តាយ ហាលភ្លៀងហាលខ្យល់ ដើម្បីទឹកដីខ្មែរ និងប្រជារាស្រ្តខ្មែរបានសុខសាន្ត។

ព្រះវិចិត្រវង្សា មានថេរដីកាបន្តថា ដោយមានកិច្ចការចាំបាច់នៅសមរភូមិក្រោយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រះអង្គ មិនបាននិមន្តមកជួបសំណេះសំណាល សួរសុខទុក្ខញោមៗវីរកងទ័ព នៅជួរមុខ ព្រមទាំងបានផ្តល់នូវពុទ្ធឱវាទមួយចំនួន។

ព្រះវិចិត្រវង្សា បានក្រើនរំលឹកដល់គ្រប់វីរកងទ័ពទាំងអស់ មានការប្រុងប្រយ័ត្ននៅគ្រប់វិនាទី ក្នុងការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់។

ព្រះវិចិត្រវង្សា បន្ថែមទៀតថា ការការពារទឹកដីនេះជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ ហើយផលនៃកតញ្ញូនេះនឹងនាំឱ្យកងកម្លាំងប្រកបតែនឹងសុខចម្រើនជានិច្ច។

ព្រះវិចិត្រវង្សា ក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពាន នៅគ្រប់សមរភូមិ និងដើម្បីថែរក្សាការពារសុខសន្តិភាព។ ក្នុងនោះព្រះអង្គក៏បាន ធ្វើការប្រោះព្រហ្មប្រសិទ្ធពរជ័យ សិរីមង្គល ដល់បងប្អូនវីរកងទ័ពផងដែរ។

ក្រៅពីគ្រឿងឧបភោគបរិភោគ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ក៏បានប្រទានថវិកាដល់វីរកងទ័ពម្នាក់ៗ ២ម៉ឺនរៀល និងភរិយាវីរកងទ័ព ១នាក់ ទៀត ៦ម៉ឺនរៀលផងដែរ៕