* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនជាតិចិន បង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាវិត បើករត់គេចដល់ស្រុកចន្ទ្រា, សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ បាញ់បំបែកកង់ ទើបឃាត់ខ្លួនបាន

25-04-2026 16:28

(ស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាវិត រវាងរថយន្តប្រ៊ូស និងម៉ូតូ អ្នកបើកបរថយន្ត មិនស្គាល់អត្តសញ្ញាណ បានបើករត់គេចពីកន្លែងកើតហេតុ ក្រោយពីទទួលបានព័ត៌មាន និងបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាល កម្លាំងសមត្ថកិច្ច ក៏បានចេញរថយន្តស៊ីរ៉ែន សហការជាមួយកម្លាំងក្រុងបាវិត។

ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានឲ្យដឹងថា សមត្ថកិច្ចបានស្ទាក់នៅគោលដៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត មួយសន្ទុះរថយន្តមុខសញ្ញា បានបើកមកដល់សមត្ថកិច្ចឃាត់មិនឈប់ រួចបានបុកផ្តាច់រថយន្តស៊ីរ៉ែន រត់គេចបន្តមកដល់ត្រង់ចំណុចមុខសាលាស្រុកចន្ទ្រា ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា។

បើតាមលោកស្នងការ, អ្នកបើករថយន្តបង្ក បានរេចង្កូតបុកពាសវាលពាសកាល និងបានបុកមន្ត្រីនគរបាល បុកទាំងរថយន្តស៊ីរ៉ែន បណ្តាលឲ្យខូចខាតផ្នែកខាងមុខរថយន្ត ហើយសមត្ថកិច្ចប្រើសិទ្ធការពារខ្លួន បានបាញ់បំបែកជើងកង់រថយន្តទើបឃាត់ខ្លួនភាគីបង្កបាន (ភេទប្រុស ជាជនជាតិចិន) រួចបានប្រគល់ មនុស្ស និងរថយន្តជូនសមត្ថកិច្ចក្រុងបាវិតដើម្បីបន្តនីតិវិធីច្បាប់៕