ពិធីសម្ពោធសមាគមហុងម៉ិននៅកម្ពុជា រួមចំណែកពង្រឹងមិត្តភាព ចិន-កម្ពុជា
25-04-2026 18:21
(ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពិធីសម្ពោធនៃសមាគមហុងម៉ិននៅកម្ពុជា ត្រូវបានប្រាព្ធឡើងយ៉ាងអធិកអធម នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ អ្នកចូលរួមជាង៤០០នាក់ ក្នុងនោះរួមមានអ្នកតំណាងសមាគមហុងម៉ិននៅជុំវិញពិភពលោក ភ្ញៀវកិត្តិយសកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន និងកូនចៅចិនរស់នៅក្រៅប្រទេស បានអញ្ជើញជាសក្ខីភាពក្នុងកម្មវិធីនេះ។
លោក Liu Peixun ប្រធានសមាគម The World Hongmen Organization បានគូសបញ្ជាក់អំឡុងសុន្ទរកថារបស់លោកថា ការបង្កើតសមាគមហុងម៉ិននៅកម្ពុជា គឺជាជំហ៊ានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍ខ្លួនរបស់សមាគមហុងម៉ិននៅតំបន់អាស៉ីអាគ្នេយ៍។ វាមានគោលដៅជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវការបង្រួបបង្រួមកូនចៅចិនដែលរស់នៅប្រទេសកម្ពុជា ការទទួលយកមរតកដ៏ប្រពៃរបស់ហុងម៉ិន គឺស្មារតីស្រឡាញ់ស្រុកកំណើតនិងមាតុភូមិ ការរួមសាមគ្គីនិងជួយយកអាសាគ្នាទៅវិញមកទៅមក ព្រមទាំងការសាងវេទិកាដ៏រឹងមាំមួយ សម្រាប់ការផ្លាស់ប្តូរលក្ខណៈមិត្តភាពរវាងចិននិងកម្ពុជា។
ក្នុងនាមជាតំណាងជាន់ខ្ពស់នៃប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ
ទេសរដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ និងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ លោកបណ្ឌិត លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Liu Peixun ប្រធានសមាគម The World Hongmen Organization និងបងប្អូនហុងម៉ិនទាំងអស់មកពីជុំវិញពិភពលោក ព្រមទាំងបានណែនាំអំពីបរិយាកាសវិនិយោគ និងសក្តានុពលអភិវឌ្ឍន៍បច្ចុប្បន្នរបស់ប្រទេសកម្ពុជាដល់ភ្ញៀវដែលមានវត្តមានក្នុងពិធីសម្ភោធន៍នេះ។ លោកបានកោតសរសើរចំពោះទំនាក់ទំនងចិន-កម្ពុជា ដោយបញ្ជាក់ថា «កម្ពុជា និងចិនមានមិត្តភាពយូរអង្វែង។ ដោយមានថ្នាក់ដឹកនាំជំនាន់ក្រោយៗមកពីប្រទេសទាំងពីរ យើងបានក្លាយជាមិត្តដែកថែបដែលមិនអាចបំបែកបាន ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីបានឈានដល់កម្រិតថ្មីក្រោម ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។
អ្នកតំណាងរបស់ China International Communication Association បានថ្លែងសុន្ទរកថា អបអរសាទរយ៉ាងកក់ក្តៅចំពោះការបង្កើតសមាគមហុងមិននៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទីវិជ្ជមានរបស់អង្គការហុងមិនក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងស្រុក។ ពួកគេបានសម្តែងក្តីសង្ឃឹមថាសមាគមនឹងបន្តប្រពៃណីដ៏ល្អរបស់ហុងម៉ិនទូទាំងពិភពលោក និងចូលរួមចំណែកកាន់តែច្រើនក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។
អំឡុងពិធីសម្ផោធន៍ខាងលើ អ្នកចូលរួមបានស្វែងយល់ប្រវត្តិសាស្រ្តនៃការអភិវឌ្ឍរបស់ហុងម៉ិន ហើយបានពិភាក្សាយ៉ាងហ្មត់ចត់អំពីបេសកកម្ម និងការទទួលខុសត្រូវរបស់សមាគមន៍ហុងម៉ិននៅក្នុងយុគសម័យថ្មី។ អ្នកចូលរួមទាំងអស់ បានយល់ស្របថា ចាប់តាំងពីបង្កើតឡើងមក ហុងម៉ិនបានប្រកាន់ខ្ជាប់នូវស្មារតីស្នូលនៃភក្តីភាព សុចរិតភាព ស្នេហាជាតិ សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក ហើយរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្នុងគ្រប់សម័យកាល។ ចំពោះមុខបរិបទនៃសកលភាវូបនីយកម្ម ហុងម៉ិននឹងបន្តបោះជំហានទៅមុខស្របតាមពេលវេលា សម្របខ្លួនតាមតម្រូវការអភិវឌ្ឍន៍ ពង្រីកវិសាលភាពសេវាកម្ម និងផ្តល់ការគាំទ្រជាក់ស្តែងសម្រាប់ជនជាតិចិននិងកូនចៅចិនទាំងអស់ ដែលរស់នៅក្រៅប្រទេស។
លោក Wang Yiwen ប្រធានសមាគមហុងម៉ិននៅកម្ពុជា បានលើកឡើងថា «រូបលោកនឹងដឹកនាំសមាជិកទាំងអស់ឱ្យលើកស្ទួយស្មារតីហុងម៉ិនចូលរួមឱ្យសកម្មក្នុងការកសាងសេដ្ឋកិច្ច និងកិច្ចការសុខុមាលភាពសង្គមរបស់កម្ពុជា ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រិតបត្តិការជាមួយវិស័យនានានៅកម្ពុជា និងខិតខំកសាងសមាគមចិនមួយនៅក្រៅប្រទេស ដែលមានការទទួលខុសត្រូវ យកចិត្តទុកដាក់ និងសម្រេចបានសមិទ្ធផលធំៗ។ ទន្ទឹមនឹងនេះ សមាគមនឹងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយសមាគមន៍ហុងម៉ិនដទៃទៀតនៅជុំវិញពិភពលោក ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនៃបុព្វហេតុហុងម៉ិន»។
សមាគមហុងម៉ិននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់ ជាមួយបណ្ទារសភាពាណិជ្ជកម្មចិននៅប្រទេសកម្ពុជា និងសមាគមន៍ក្នុងស្រុកជាច្រើន។ ភាគីទាំងពីរ មានគោលដៅ ធ្វើកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌និងសុខុមាលភាពសាធារណៈ ពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចិន-កម្ពុជា កសាងស្ពានទំនាក់ទំនងសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ហើយសម្រេចឱ្យបានការផ្តល់ផលប្រយោជនន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។
សន្និសីទក៏បានរៀបចំវេទិកាពិភាក្សាតូចមួយក្រោមប្រធានបទ «ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងការអភិវឌ្ឍន៍នៅកម្ពុជា»។ លោក ជា កុកហុង អ្នកជំនាញជាន់ខ្ពស់ផ្នែកស្រាវជ្រាវគោលនយោបាយ និងជាអនុប្រធាន នៃការិយាល័យគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកពីស្ថានភាពគោលនយោបាយការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចប្បន្ន។ លោក Yang Jianping ក្រុមប្រឹក្សារួមនៃសមាគមឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងជុងគួនឈុន បានផ្តល់យោបល់ល្អៗអំពីបញ្ហាដែលជួបប្រទះក្នុងការអភិវឌ្ឍន៍និងដំណោះស្រាយរបស់ចិន ។ លោក Wang Andi ស្ថាបនិកកម្មវិធី «President Talks» បានផ្តល់ការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានភាពអន្តរជាតិ និងតំបន់អាស៊ីអាគ្នេយ៍។ លោក Sun Yinglong នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា បានវិភាគបញ្ហាសំខាន់ៗនៅកម្ពុជា លើអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ហើយបានធ្វើការពិភាក្សាផ្ទាល់ជាមួយលោក Wang Yiwen ប្រធានថ្មីនៃសមាគមហុងមិននៅកម្ពុជា ដើម្បីពិភាក្សាអំពីតម្លៃ និងតួនាទីរបស់សមាគមនេះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ សន្និសីទបានរៀបចំការសម្តែងវប្បធម៌និងលិល្បៈ ព្រមទាំងការសម្តែងក្បាច់គុនយ៉ាងអស្ចារ្យ ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីរបស់ចិន ក៏ដូចជាកម្មវិធីចម្រៀងនិងរបាំដែលពោរពេញទៅដោយលក្ខណៈជាតិខ្មែរ ខណៈវាសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការរួមបញ្ចូល និងភាពទាក់ទាញនៃវប្បធម៌ចិន និងកម្ពុជា។ ទស្សនីយភាពទាំងនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅ និងសំឡេងអបអរសាទរជាបន្តបន្ទាប់ ហើយភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម បានចំណាយពេលវេលាដែលមិនអាចបំភ្លេចបានជាមួយគ្នា។
នៅរសៀលថ្ងៃដដែល សន្និសីទបានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីសម្រេចរបៀបវារៈនានា។ អ្នកចូលរួមបាននិយាយថា ការរៀបចំដោយជោគជ័យ នៃសន្និសីទលើកដំបូងនេះ បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយសម្រាប់ការអភិវឌ្ឍសមាគមហុងម៉ិននៅកម្ពុជា និងបានចាក់បញ្ចូលភាពស្វាហាប់ថ្មីទៅក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ នាពេលអនាគត ភាគីទាំងអស់នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ យកសមាគមហុងម៉ិននៅកម្ពុជាធ្វើជាវេទិកា ហើយលើកកម្ពស់យ៉ាងសកម្ម នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិននិងប្រទេសកម្ពុជា៕


H.E. Dr. LY THUCH

Mr. LIU PEIXUN

Mr. WANG YI WEN

Mr. LI XIAOLIN

Mr. NIE JINGTAO



