* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហគមន៍អន្តរជាតិ បង្ហាញការវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើ «ភាពស្អាត» ជាពិសេសតាមរយៈយុទ្ធនាការ និងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា

25-04-2026 18:17

(កាហ្សាក់ស្ថាន)៖ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ ស្តីពីអេកូឡូស៊ី ឆ្នាំ២០២៦ (RES 2026) នៅប្រទេសកាហ្សាក់ស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានអនុញ្ញាតជូនលោក Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះលោក Kairat Sarybay បានវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពស្អាត ដែលជាសសរសត្តម្ភទី១ របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានកៀរគរមានអ្នកចូលរួមជាច្រើនលាននាក់ ធ្វើការផ្លាស់ប្តូរឥរិយាបថ ជាពិសេសយុវជន និងសិស្សានុសិស្សក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ការប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ដើម្បមូលដ្ឋានមានសោភ័ណភាព និងអនាម័យល្អ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានជម្រាបជូន អំពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលមានសសរស្តម្ភ ៣នោះគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងសសរស្តម្ភនៃភាពស្អាត គឺធ្វើយ៉ាងណាឱ្យមានភាពស្អាតនៅក្នុងទី១. ផ្នត់គំនិត, ២. ភាពស្អាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣. និងភាពស្អាតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ហើយពាក់ព័ន្ធនឹងភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជនកម្ពុជា ហើយក៏ទទួលបានជោគជ័យយ៉ាងពេញចិត្តផងដែរ។ ពេញចិត្តនៅត្រង់ថា ប្រជាជនចំនួនជាង ១៤ លាននាក់ជាង លើចំនួនសរុប ១៧ លាននាក់ បានចូលរួមក្នុងយុទ្ធនាការប្តេជ្ញាចិត្ត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ កម្ពុជាក៏ទទួលបានការចូលរួមពីមនុស្សជាង ៧លាននាក់ លើប្រជាជនសរុបទូទាំងប្រទេសចំនួន ១៧លាននាក់ ក្នុងការសម្អាតទីសាធារណៈ និងតាមមូលដ្ឋាន លំនៅឋាននានា ហើយក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិក រហូតទៅដល់ ៨៥ ភាគរយ។

ទាក់ទងនឹង «ភាពបៃតង» កម្ពុជាបានដាក់ចេញយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា ដែលយើងធ្វើការទប់ស្កាត់តាមរយៈការអនុវត្តច្បាប់ ១០០ ភាគរយ ការសហការជាមួយអាជ្ញាធរដែនដី ជាមួយក្រសួងយុត្តិធម៌ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយភាគីពាក់ព័ន្ធដទៃទៀត និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទប់ស្កាត់ ការពារធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

លើសពីនេះលោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជម្រាបជូនភ្ញៀវ ងំពីការគិតគូ យកចិត្តទុកដាក់ចំពោះការបង្កើនជីវភាពសហគមន៍មូលដ្ឋាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិ ឱ្យទៅជាម្ចាស់នៃគម្រោងអភិវឌ្ឍន៍សហគមន៍របស់គាត់ លើកម្ពុស់ជិវភាពសហគមន៍ ដោយភ្ជាប់ជាមួយការអភិរក្សព្រៃឈើ និងធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោក Kairat Sarybay បានលើកឡើងពីការគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ដែលបានដាក់ចេញតាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលបានក្លាយជាយុទ្ធសាស្ត្រមួយ ក្នុងការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីនិរន្តរភាពបរិស្ថាន និងការដោះស្រាយបញ្ហាបរិស្ថានសាកល។

លោកបានលើកឡើងពីគម្រោងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ និងសម្អាតបរិស្ថានរបស់កម្ពុជា៕