ផលិតផលខ្មែរជាច្រើន ដែលដាំដុះ កែច្នៃដោយកសិករ និងផលិតករខ្មែរ ត្រូវបានដាក់លក់នៅផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ នៅខេត្ដសៀមរាប (Video inside)

25-04-2026 20:55

(សៀមរាប)៖ ក្នុងគោលដៅជំរុញការគាំទ្រផលិតផលដែលដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ មន្ទីរពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ព្រឹក ដល់១២៖០០ថ្ងៃត្រង់។

សូមជម្រាបដែរថា ផ្សារចុងសប្តាហ៍ បានធ្វើឡើងក្រោមការដឹកនាំនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនិងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពី ឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន៕