* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងសមត្ថកិច្ចឃាត់រថយន្ត១គ្រឿង លួចដឹកស្លាបមាន់បង្កកចំនួន៥២៨គីឡូក្រាម ចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀងស្រុកម៉ាឡៃ

25-04-2026 21:39

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងការិយាល័យផលិតកម្ម បសុព្យាបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ បានចុះធ្វើការស្រាវជ្រាវ ឈានទៅដល់ឃាត់បានរថយន្ត១គ្រឿងម៉ាក Toyota Camry លួចដឹកស្លាបមាន់បង្កកចំនួន៥២៨គីឡូក្រាម ចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀងត្រង់ចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

សមត្ថកិច្ចបានបញ្ជាក់ថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញកម្ពុជា និងថៃ បានឃុបឃិតគ្នាលួចដឹកសាច់បង្កកទាំងអស់នេះតាមរថយន្ត រួចនាំចូលតាមច្រករបៀងម៉ាឡៃ ចូលមកខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់រថយន្តរួចហើយឆែកក្នុងរថយន្តបានរកឃើញសាច់បង្កកប្រភេទស្លាប់មាន់ មានចំនួន៥២៨គីឡូក្រាម ម្ចាស់រថយន្តជាអ្នកបើកដឹកស្លាប់មាន់បង្កកនោះឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនបាត់រថយន្តដែលដឹកសាច់ស្លាបមាន់បង្កក ត្រូវបានយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាព។

លុះនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពីមន្ត្រីជំនាញនៃការិយាល័ផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានបន្តនីតិវិធីយកសាច់មាន់បង្កកទាំង៥២៨គីឡូក្រាម ដុតកម្ទេចចោលនៅចំណុចដីឡូត៍ ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត
បន្ទាយមានជ័យ ចំណែករថយន្តដឹកសាច់បង្កកនោះយកមកធ្វើតាមនីតិវិធីច្បាប់៕