* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សមាគមគ្រូពេទ្យកម្ពុជា និងវិស័យឯកជន រៀបចំសិក្ខាសាលាវេជ្ជសាស្ត្រស្តីពីទិវាសុខភាពថ្លើមពិភពលោក និងចែករំលែកចំណេះដឹងសុខភាពថ្លើម

25-04-2026 22:13

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកចែករំលែកចំណេះដឹងពីសុខភាពថ្លើម និងដំណោះស្រាយនៃជំងឺខ្លាញ់រុំថ្លើម និងវិធីសាស្ត្រក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅដល់ប្រជាពលរដ្ឋ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានសហការជាមួយ មេហ្គាឡៃសាយអិនសិស ដែលជាក្រុមហ៊ុនផលិតផលចែកចាយថ្នាំអន្តរជាតិមួយដែលមានវត្តមាននៅលើពិភពលោកប្រមាណ ៣៣ប្រទេស និងមានផលិតផលស្ថិតនៅក្រោមអាជ្ញាប័ណ្ណរបស់ប្រទេសអូស្ត្រាលី និងមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ប្រមាណ ៣០ឆ្នាំមកហើយ បានរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រស្តីពី ទិវាសុខភាពថ្លើមពិភពលោក និងដើម្បីចែករំលែកចំណេះដឹងពីសុខភាពថ្លើម និងដំណោះស្រាយនៃជំងឺខ្លាញ់រុំថ្លើម។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ​, លោកសាស្ត្រាចារ្យ តាំង គឹមម៉េង អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងជាអ្នកដឹកនាំផ្នែកថែទាំសុខភាព និងសមាជិកសកម្មនៃសភាពាណិជ្ជកម្មកម្ពុជា, លោកសាស្ត្រាចារ្យរង តួច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ និងមានការចូលរួមពីលោក Mukul Gupta អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Mega Cambodia រួមទាំងមានមន្ត្រីសុខាភិបាលប្រមាណ ១០០នាក់ផងដែរ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានថ្លែងកោតសរសើរចំពោះមន្ត្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួបជុំគ្នានៅក្នុងសិក្ខាសាលាដ៏សំខាន់នេះ និងបានបញ្ជាក់ថា វាជាឱកាសល្អសម្រាប់ជួបជុំគ្នាដើម្បីទទួលយកនូវចំណេះដឹងថ្មីៗបន្ថែមទៀត ដោយលោកកត់សម្គាល់ថា រូបលោកក៏ដោយបន្ទាប់ពីធ្វើការជាវេជ្ជបណ្ឌិតអស់រយៈពេល ៤០ឆ្នាំមកហើយ ក៏នៅតែបន្តសិក្សា និងស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀតផងដែរ។

លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបន្ថែមថា សព្វថ្ងៃនេះយើងមានវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ប្រមាណ ១៥ ទៅ ២០ឆ្នាំ បានចូលរួមសិក្ខាសាលាដ៏មានប្រយោជន៍នេះ និងបានចែករំលែកពីចំណពដឹងថ្មីៗ ជាមួយនឹងការពន្យល់យ៉ាងច្បាស់លាស់អំពីជំងឺផ្សេងៗដែលទាក់ទងនឹងចំណេះដឹងពីសុខភាពថ្លើម និងជំងឺខ្លាញ់រុំថ្លើម ដែលមានប្រយោជន៍បំផុតសម្រាប់ក្រុមគ្រូពេទ្យបានរៀនសូត្រពីវិធីសាស្ត្រថ្មីៗបន្ថែមក្នុងការព្យាបាលអ្នកជំងឺឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ដើម្បីចូលរួមថែរក្សាសុខភាពថ្លើមឱ្យបានល្អ គួរជៀសវាងការផឹកស្រា ជក់បារី និងរបស់ដែលមានប្រេង និងខ្លាញ់ច្រើន ក្នុងនោះថ្នាំពេទ្យដែលមិនមានវេជ្ជបញ្ជារច្បាស់លាស់ ក៏អាចនាំឱ្យប៉ះពាល់ដល់សុខភាពថ្លើមផងដែរ ហើយនៅពេលដឹងថា មានជំងឺថ្លើម គួរទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ វាយតម្លៃ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។

នាឱកាសនោះដែរលោកសាស្ត្រាចារ្យ តាំង គឹមម៉េង បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុនមេហ្គានៅពេលនេះ មានតម្លៃពិសេសសម្រាប់វិស័យថែទាំសុខភាព។ លោកបានកត់សម្គាល់ថា មនុស្សគ្រប់គ្នាគួរតែយល់យ៉ាងច្បាស់ថា វិស័យថែទាំសុខភាពដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ការជួបជុំនេះរួមជាមួយនឹងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងជួយកាត់បន្ថយការចំណាយ និងរួមចំណែកដល់ការកែលម្អសុខុមាលភាពនៅកម្ពុជាផងដែរ៕