* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ផ្តល់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ

25-04-2026 22:49

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹកស្អាត ដែលជាអំណោយរបស់ក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ប្រមាណ ៣,០០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

លោក សុខ គឹមនិតតា ប្រធានក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានជួយសម្របសម្រួលក្នុងការរៀបចំទីតាំង ដើម្បីដំឡើងប្រព័ន្ធចម្រោះទឹកស្អាត សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់បងប្អូនជនភៀសសឹក និងកុមារ ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។ លោកបានបញ្ជាក់ថា ប្រព័ន្ធនេះមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៧០០ លីត្រ ក្នុងមួយម៉ោង។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់លោក សុខ គឹមនិតតា និងក្រុមការងារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតនេះ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នោះ។

ជាមួយគ្នានេះ អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ ឲ្យចូលរួមថែរក្សា និងប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាតនេះឲ្យបានយូរអង្វែង ដើម្បីទទួលបានអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅថ្ងៃខាងមុខ៕