* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ប្រកាសថាខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន ក្រោយរូបលោកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព (Video inside)

26-04-2026 09:14

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានឱ្យដឹងថារូបលោក និងគណៈរដ្ឋមន្ត្រីរបស់លោក មានសុវត្ថិភាព ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានជម្លៀសចេញពីពិធីជប់លៀងជាមួយក្រុមអ្នកកាសែតនៅឯសណ្ឋាគារ Washington Hilton ជាទីដែលស្នូរគ្រាប់កាំភ្លើងបានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ ក៏បានឱ្យដឹងដែរថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានចេញពីសេតវិមាន។ «ជំទាវទី១ ព្រមទាំងលោកអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់មានសុវត្ថិភាព។ យើងនឹងធ្វើសន្និសីទសារព័ត៌មានក្នុងពេល៣០នាទីទៀតនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ក្នុងសារមួយបង្ហោះលើ Truth Social។

លោក ត្រាំ ក៏បានកោតសរសើរផងដែរចំពោះកងអង្គរក្សសម្ងាត់ Secret Service និងមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋានដែលបានធ្វើសកម្មភាពទាន់ពេលវេលា និងក្លាហានបំផុត។ តាមលោក ត្រាំ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា វីដេអូពីកន្លែងកើតហេតុបានបង្ហាញថាលោក ត្រាំ និងអ្នកចូលរួមផ្សេងទៀតបានឱនចុះនៅក្រោមតុ ក្រោយឮសូរសំឡេងគ្រាប់កាំភ្លើង ខណៈមនុស្សម្នានាំគ្នាស្រែក ក្រាបចុះ ក្រាបចុះ។ ភ្លាមៗនេះ កងអង្គរក្ស Secret Service បានជម្លៀសលោក ត្រាំ ចេញពីពិធីជប់លៀងដោយសុវត្ថិភាព៕