* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Global International Migration Agents បង្ហាញការយល់ដឹងពីប្រព័ន្ធទិដ្ឋាការមកកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង

26-04-2026 10:29

(ភ្នំពេញ)៖ ខណៈពេលដែលឱកាសចំណាកស្រុកជាសាកលកំពុងមានការវិវឌ្ឍជាបន្តបន្ទាប់ បញ្ញវន្ត និងអ្នកជំនាញកម្ពុជាកាន់តែច្រើនឡើងកំពុងស្វែងរកការណែនាំដ៏គួរឱ្យទុកចិត្ត ដើម្បីសម្របខ្លួនទៅនឹងប្រព័ន្ធទិដ្ឋាការដ៏ស្មុគស្មាញ និងចាប់យកឱកាសការងារក្នុងកម្រិតអន្តរជាតិ។
ឆ្លើយតបទៅនឹងតម្រូវការនេះ ទីភ្នាក់ងារ Global International Migration Agents បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការធ្វើចំណាកស្រុកផ្អែកលើជំនាញ» កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅ Factory ភ្នំពេញ។

សិក្ខាសាលានេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន និងបុគ្គលិកជំនាញ ដែលមានបំណងចង់ស្វែងរកឱកាសការងារទៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ កម្មវិធីនេះបានផ្តល់នូវចំណេះដឹងយ៉ាងច្បាស់លាស់អំពីប្រភេទនៃទិដ្ឋាការ ឱកាសការងារ និងការរៀបចំផែនការស្នាក់នៅរយៈពេលវែង។ ក្នុងវគ្គពិភាក្សា អ្នកចូលរួមត្រូវបានណែនាំអំពីជម្រើសវីសាផ្សេងៗ រួមមាន ទិដ្ឋាការជំនាញ (Skilled Migration), ការធានាដោយនិយោជក (Employer Sponsored) និងវីសាដទៃៗទៀតផងដែរ។

ព្រឹត្តិការណ៍នេះ គឺមានវត្តមានរបស់ភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីជាផ្លូវការ របស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោក វី វឌ្ឍនៈ (MARN 2217981, LIA 202600580) ដើម្បីផ្តល់ការយល់ដឹងស៊ីជម្រៅអំពីភាពស្មុគស្មាញនៃឯកសារ តម្រូវការផ្លូវច្បាប់ និងដំណោះស្រាយចំពោះបញ្ហានានា ជាពិសេសករណីដែលធ្លាប់ត្រូវបានបដិសេធទិដ្ឋាការពីមុនមក។

សិក្ខាសាលានេះបានសង្កត់ធ្ងន់ថា បេក្ខជនជាច្រើនបានជួបការលំបាកដោយសារតែការរៀបចំឯកសារមិនគ្រប់គ្រាន់ ឬ ការយល់ច្រឡំលើលក្ខខណ្ឌតម្រូវរបស់ក្រសួងអន្តោប្រវេសន៍។ តាមរយៈការទទួលបានប្រឹក្សាផ្ទាល់ជាមួយភ្នាក់ងារចុះបញ្ជីជាផ្លូវការ របស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោក វី វឌ្ឍនៈ អ្នកចូលរួមទទួលបានព័ត៌មានដែលត្រឹមត្រូវ និងបច្នុប្បន្នភាពចុងក្រោយបំផុតតាមស្តង់ដារផ្លូវការ ដែលជួយកាត់បន្ថយហានិភ័យផ្សេងៗ។

Global International Migration Agents គឺជាក្រុមហ៊ុនប្រឹក្សាយោបល់កម្រិតអន្តរជាតិដែលមានប្រតិបត្តិការទាំងនៅកម្ពុជា និងអូស្ត្រាលី។ បង្កើតឡើងដោយលោក វី វឌ្ឍនៈ ក្រុមហ៊ុនផ្តល់សេវាកម្មយ៉ាងទូលំទូលាយដូចជា៖

* ការរៀបចំឯកសារធ្វើចំណាកស្រុក មកកាន់់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់
* ការចុះឈ្មោះចូលរៀន និងទិដ្ឋាការសិស្សគ្រប់ប្រភេទគ្រប់សាលា
* ទិដ្ឋាការដែលធានាដោយនិយោជក និងទិដ្ឋាការរៀបការ
* ការដោះស្រាយករណីបដិសេធទិដ្ឋាការ និងការតវ៉ាផ្សេងៗជាមួយក្រសួងអន្តោប្រវេសន៍របស់់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់គេហទំព័រផ្លូវការ៖ globalinternational.com.au និងគេហទំព័រហ្វេសបុក៖ https://www.facebook.com/camboausmigration

លេខទូរស័ព្ទ និងតេឡេក្រាម៖ ០១៤ ២៣៦ ១៦៨ និងមានទីតាំងស្ថិតនៅ Factory ភ្នំពេញ៕⁩