* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល កំពុងពិចារណា អនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយប្រើ «រូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ» ព្រោះមិនអាចធ្វើព្រមគ្នាក្នុងពេលតែមួយទេ​ ដែលត្រូវចំណាយច្រើន (Video inside)

26-04-2026 11:00

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងពិចារណា ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុវត្តដោយគណៈរដ្ឋមន្រ្តី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអនុវត្តច្បាប់ប្រភេទនេះ នៅតាមប្រទេសមួយចំនួន ដោយប្រទេសខ្លះ នៅពេលដែលដល់អាយុ១៨ឆ្នាំ គឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធាជាកំហិត ខណៈដែលប្រទេសមួយចំនួន មិនអនុវត្តបែបនេះ គឺធ្វើទៅតាមតម្រូវការតែប៉ុណ្ណោះ ហើយធ្វើឡើងតាមរយៈការចាប់ឆ្នោត។

យោងតាម សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលកំពុងដំណើរការចែងច្បាប់នាពេលនេះ បានឱ្យដឹងថា យុវជនប្រុសស្រីចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ នឹងត្រូវជាប់កាតព្វកិច្ចយោធា ដោយក្នុងនោះ ការអនុវត្តសម្រាប់ស្រ្តីត្រូវតែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនមានការបង្ខិតបង្ខំឡើយ។ ក្រោយរៀបចំសេចក្តីព្រាងច្បាប់នេះ មានការចោទសួរតាមបណ្តាញសង្គមជាច្រើន។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា «នីតិវិធីឥឡូវ កំពុងតែពិចារណា ពិភាក្សាគ្នា គឺមានរូបមន្ត២ គឺរូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ ហេតុអ្វីបានថា កាតព្វកិច្ចមានដោយស្ម័គ្រចិត្ត ស្ម័គ្រចិត្តនេះគឺមានន័យថា អ្នកហ្នឹងត្រូវតែបំពេញកាតព្វកិច្ចយោធា អ្នកខ្លះគាត់ថា ខ្ញុំចង់ធ្វើឆ្នាំហ្នឹងឱ្យហើយ ខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំហ្នឹង អីចឹងអាទិភាពរើស គឺយើងរើសអ្នកហ្នឹង កុំរំខានអ្នកផ្សេង»។

សម្តេចបានបញ្ជាក់បន្តថា ក្នុងករណីដែលធ្វើការជ្រើសរើសដោយស្ម័គ្រចិត្ត នៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការកងទ័ព នោះនីតិវិធីទី២ គឺការអនុវត្តដោយចាប់បង្ខំ នឹងត្រូវយកមកប្រើប្រាស់វិញម្តង។

បើតាមសម្តេចធិបតី​, ក្នុង១ឆ្នាំៗ នៅក្នុងប្រទេសកម្ពុជា មានពលរដ្ឋប្រមាណជាង៣០ម៉ឺន គ្រប់អាយុ១៨ឆ្នាំ ហើយយុវជនដែលជ្រើសរើសឱ្យហ្វឹកហាត់ មិនអាចរើសយកម្តងទាំងអស់បាននោះទេ ព្រោះការធ្វើបែបនេះ អាចឱ្យរដ្ឋចំណាយលុយច្រើន និងមិនមានកន្លែងសម្រាប់យុវជនដេកហាត់រៀនថែមទៀត។

សម្តេចបានបញ្ជាក់អំពីសារសំខាន់ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយបញ្ហានេះ មិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ វាបានផលទៅដល់សង្គមជាតិយើងផងដែរ។ សម្តេចបានថ្លែងថា យុវជនទទួលបានការហ្វឹកហាត់អំពីសីលធម៌ និងវិន័យ នៅក្នុងជួរកងទ័ព រយៈពេល២ឆ្នាំតាមច្បាប់កំណត់ នឹងចេញទៅវិញក្លាយទៅជាមនុស្សល្អ មានសីលធម៌ និងវិន័យ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបងតូចបងធំ នៅក្នុងសង្គមផងដែរ។

ពាក់ព័ន្ធនឹងយុវជន ដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ខណៈដែលពួកគេ មានការងារនៅខាងក្រៅនោះ សម្តេចបានជំរុញឱ្យថៅកែ និយោជក រក្សាការងាររបស់គាត់ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ឱ្យនៅដដែល។ សម្រាប់អ្នកដែលបានហ្វឹកហាត់រួចរាល់ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់បានក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ ៤៥ឆ្នាំផងដែរ៕