* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចនាយករដ្ឋមន្ត្រី៖ ចំណូលកម្មករក្នុងវិស័យកាត់ដេរទាបបំផុតចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារក្នុង១ខែ ក្រោយដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្ន ២.៥០ដុល្លារ បន្ថែមជាមួយអត្ថប្រយោជន៍ ប.ស.ស និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  (Video inside)

26-04-2026 11:06

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានថ្លែងថា ដើម្បីសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ប្រាក់ចំណូលរបស់ពួកគាត់ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ ប្រាក់ចំណូលជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទាបបំផុតនៅចន្លោះពី ២២៩.៥ដុល្លារ ដល់ ២៤០.៥ដុល្លារ ក្នុងមួយខែ ក្រោយពេលរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារ និងផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន ២.៥០ដុល្លារ។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។ ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់។

សម្តេចបានថ្លែងយ៉ាងដូច្នេះថឆ «មកដល់ពេលនេះ ប្រាក់ចំណូលជាក់ស្តែងរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបទាបបំផុត ក្នុងចន្លោះ ២២៩.៥ដុល្លារ ពី ២៤០.៥ដុល្លារក្នុងមួយខែ ក្រោយពីរាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួល ១ខែ ២ដុល្លារ និងប្រាក់សាហ៊ុយ ធ្វើដំណើរបណ្ដោះអាសន្ន ២.៥ដុល្លារ ក្នុងដំណាក់កាលដែលប្រេងឡើងថ្លៃធ្វើឱ្យការធ្វើដំណើររបស់បងប្អូនជួបប្រទះនូវការលំបាក ដើម្បីសម្រាលបន្ទុកជីវភាពរាជរដ្ឋាភិបាល និងវិស័យឯកជនក៏ជួយដោះស្រាយ»។

បន្ថែមពីការគិតគូរដំឡើងប្រាក់ឈ្នួល អត្ថប្រយោជន៍ផ្សេងទៀតក៏ត្រូវបានគិតគូររួមមាន បសស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែម។

សម្តេចបានលើកឡើងផងដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនប្រជាពលរដ្ឋដែលបានចុះបញ្ជីក្នុងរបបសន្តិសុខសង្គម (ប.ស.ស.)ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត បានកើនដល់ ៣.៦៤ លាននាក់ ស្មើនឹង ២០.៦៨% នៃចំនួនប្រជាពលរដ្ឋសរុប ក្នុងនោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជនចំនួន ៥២ ម៉ឺននាក់ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ចំនួន២.២ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជាង ៩២ ម៉ឺននាក់។

សម្តេចបញ្ជាក់ថា ប.ស.ស មានសារសំខាន់ណាស់សម្រាប់កម្មករនិយោជិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ហើយកម្រិតនៃការបង់វិភាគទាន ប.ស.ស នេះ មានកម្រិតទាបបើធៀបនឹងការបង់ធានារ៉ាប់រងសុខភាព នៅប្រទេសផ្សេងទៀត។ ចំណុចនេះ សម្តេចថា រាជរដ្ឋាភិបាលមិនត្រូវការចំណេញពីប្រជាពលរដ្ឋ ប៉ុន្ដែជួយឲ្យប្រជាពលរដ្ឋទទួលបានសេវាមួយល្អ ក្នុងការពិនិត្យសុខភាព។

សម្ដេចបានបន្ថែមថា ការរៀបចំឱ្យមាន ប.ស.ស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមដល់កម្មករនិយោជិត សម្ដៅឲ្យប្រជាពលរដ្ឋមានការងារ និងមានចំណេះដឹង ទទួលបានចំណូលកាន់តែខ្ពស់ ជីវភាពកាន់តែប្រសើរ។


ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ សរុបប្រមាណ ១៦.៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ និងប្រមាណ ៤ ម៉ឺននាក់ទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងការហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាមសិស្ស និស្សិត និងកម្មករនិយោជិតគ្រប់កម្រិតសរុបប្រមាណ ២០.៧ ម៉ឺននាក់ក្នុងឆ្នាំ២០២៥ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនពីគ្រួសារក្រីក្រ ងាយរងហានិភ័យដែលអនុវត្តន៍ពីឆ្នាំ២០២៤ មកដល់ក្នុងត្រីមាសទី១ ឆ្នាំនេះមានចំនួន ២៧ម៉ឺននាក់ ក្នុងនោះគ្រឹះស្ថានក្រោមឱវាទក្រសួងមាន ២២.៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញចំនួន៤.៣ម៉ឺននាក់៕

Live:8:38:23 ដល់ 8:44:14