* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន

26-04-2026 11:56

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនលូតលាស់ទន្ទឹមគ្នា។

លោកស្រីបានថ្លែងដូចនេះ ក្នុងកម្មពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តបាគង ស្ថិតនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងស្វែងរកមូលនិធិ បច្ច័យកសាងសមិទ្ធផលនេះ ឲ្យផុសត្រដែតឡើងគួរជាទីមោទនៈនាពេលនេះ។

លោកស្រីបន្តថា ដោយសារតែកត្តាសុខសន្តិភាព ដែលបានគ្របដណ្តប់លើប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងទីវត្តអារាម និងសមទ្ធិផលនានា ក្នុងសម័យ ប៉ុល ពត ត្រូវបានពួកវាបំផ្លិចបំផ្លាញស្ទើរគ្មានសល់អ្វីឡើយ តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាប់ផ្តើមកសាង ជាបណ្តើរៗ ហើយក៏មានសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តើមកសាងសមិទ្ធផលនានាឡើងវិញ ។

លោកស្រីបន្ថែមទៀតថា សម្រាប់សមិទ្ធផល ដែលបានកើតឡើងជាហូរមកនេះ នៅតាមមូលដ្ឋាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍ ជាហូរហែ មិនថាវិស័យអាណាចក្រ ឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជំរុញឲ្យប្រទេសជាតិមានការរីចម្រើន។ ព្រោះថាពុទ្ធចក្រ និងអាណាចក្រ គឺជាសសរស្តម្ភពីរដែលដើរទន្ទឹមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងសង្គមកម្ពុជា ដើម្បីធានាស្ថិរភាព សីលធម៌ និងការអភិវឌ្ឍជាតិ។ ពុទ្ធចក្រតំណាងឲ្យការអប់រំសីលធម៌តាមព្រះពុទ្ធសាសនា ចំណែកអាណាចក្រតំណាងឲ្យការគ្រប់គ្រងរដ្ឋបាល និងច្បាប់សង្គម ការរួមបញ្ចូលគ្នានេះ ជួយឲ្យសង្គមមានការរីកចម្រើន និងមានសណ្តាប់ធ្នាប់។

លោកស្រី ឃួន ឃុនឌី ក៏បានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ ជាពិសេស សូមបងប្អូនកុំឱ្យជឿលើព័ត៌មានមិនពិតមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និងអសន្តិសុខ៕