* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទិវាពលកម្មអន្ដរជាតិ ជាការលើកកម្ពស់ដល់ពលករស្រមោលរាប់លាននាក់ជាចលករសេដ្ឋកិច្ចជាតិ

26-04-2026 12:11

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បន្ដថាថ្ងៃនេះ គឺថ្ងៃទី២៦ មេសា ឆ្នាំ២០២៦ ចំពោះការប្រារព្វទិវាពលកម្មអន្ដរជាតិនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយមានការចូលរួមពីសំណាក់សហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សមាគមបុគ្គលិកសិក្សា និងតំណាងកម្មករ និយោជិតយ៉ាងច្រើនកុះករនិងអធិកអធម ដោយពោរពេញដោយបរិយាកាសសប្បាយរីករាយ។

នេះគឺមិនត្រឹមជាថ្ងៃដល់ការឈប់សម្រាកដើម្បីរំលឹកដល់សិទ្ធិពលករនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីតថភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា តាំងពីបុរាណមក។ ជាក់ស្តែង​ទិដ្ឋភាពប្រវត្តិសាស្ត្រចម្លាក់ប្រាសាទបាយ័ន បង្ហាញអំពី សកម្មភាពការលក់ដូរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញចរន្តសេដ្ឋកិច្ចជាតិដែលប្រជាពលរដ្ឋខ្មែរធ្វើការលក់ដូរដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃយ៉ាងរស់រវើក។

បច្ចុប្បន្នបើយើងងាកមកមើលលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលមិនបានការចុះបញ្ជីផ្លូវការទាំងនេះ អាចមានប្រមាណទំហំចន្លោះពី ៤០% ទៅ ៥០% នៃផលិតផលក្នុងស្រុកសរុបនៃGDP របស់ជាតិ គឺធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម, ជាងសំណង់, ភោជនីយដ្ឋាន , ការងារថែទាំតាមផ្ទះ , អ្នកលក់ដូរតាមផ្ទះ, អ្នកលក់ដូរតាមចិញ្ចើមថ្នល់, សេវាកម្មដឹកជញ្ជូនខ្នាតតូច , ការតម្បាញហួលផាមួង, ជាងចម្លាក់ជាដើម។

លោក រ័ត្ន សណ្តាប់ បន្ដថាស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចសម័យទំនើប នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភានេះ មិនមែនគ្រាន់តែជាការអបអរសាទរអ្នកដែលមានការងារស្របច្បាប់នោះទេ ប៉ុន្តែជាការលើកកម្ពស់ដល់ពលករស្រមោលរាប់លាននាក់ ជាចលករសេដ្ឋកិច្ចជាតិ ដោយផ្សារភ្ជាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅថា "សេដ្ឋកិច្ចស្រមោល" ដោយបំប្លែង "ការងារស្រមោល" ឲ្យទៅជា "ការងារសមរម្យ" ដែលផ្តល់ផលប្រយោជន៍ដល់បុគ្គលដោយធ្វើទំនើបកម្មទីផ្សារការងារ និងនាំយកពលករក្រៅប្រព័ន្ធឲ្យចូលមកក្នុងប្រព័ន្ធដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិឲ្យមាននិរន្តរភាព។

មួយវិញទៀត បើយើងនិយាយអំពីគុណតម្លៃនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទៀតសោត ជាអ្នកថែរក្សាកេរដំណែលវប្បធម៌ខ្មែរ ​សិប្បកម្មដៃការធ្វើក្អមឆ្នាំង, ចម្លាក់ប្រាក់, ចម្លាក់ថ្ម ឬការត្បាញហូល ផាមួងដែលភាគច្រើនធ្វើឡើងជាលក្ខណៈគ្រួសារក្រៅប្រព័ន្ធ បានក្លាយជាអត្តសញ្ញាណជាតិ និងជាការអភិរក្សមរតកបុរាណមិនឲ្យបាត់បង់ដោយការផ្ទេរចំណេះដឹងពីដូនតា មកឪពុកម្តាយ និងកូនចៅ។ ដើម្បីទ្រទ្រង់ជីវភាព និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍ភូមិ គឺជា "ធនាគាររស់" នៃការផ្ទេរចំណេះដឹងទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជាតិមិនចេះរីងស្ងួតដោយស្ត្រីដើរតួនាទីយ៉ាងសំខាន់ ជាគ្រឹះនៃសេដ្ឋកិច្ចគ្រួសារ។

ដូច្នេះតាំងពីដើមរហូតដល់បច្ចុប្បន្ន សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាឫសគល់នៃភាពធន់របស់ប្រជាជនខ្មែរ ដែលបានជួយពួកគាត់ឲ្យរស់រាន និងឆ្លងកាត់ដំណាក់កាលលំបាកៗនៃប្រវត្តិសាស្ត្របានយ៉ាងរឹងមាំ និងបង្កើតនូវក្ដីសុខដល់គ្រួសារ ធ្វើឲ្យជីវិតគឺជាសិល្បៈរីករាយ៕