* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក យឿន យឿត ប្រកាសគាំទ្រពេញទំហឹងចំពោះបទបញ្ជារបស់សម្តេចធិបតី ក្នុងការនាំក្មេងទំនើង ទៅបម្រើការនៅសមរភូមិមុខ

26-04-2026 13:34

(ភ្នំពេញ)៖ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលឲ្យសិក្សាច្បាប់ចាត់វិធានការចំពោះក្មេងទំនើង ដើម្បីយកពួកគេទៅបម្រើការនៅសមរភូមិមុខនោះ។

លោកយឿន យឿត បានលើកឡើងថា «សូមគាំទ្របំផុតចំពោះច្បាប់ថ្មីសម្រាប់ក្មេងទំនើង ដើម្បីនឹងទៅទទួលការអនុវត្តទោសពេលត្រូវបានសមត្ថកិច្ចចាប់ ឬបង្ក្រាបបាន ឱ្យទៅបម្រើសកម្មភាពជាមួយជួរមុខ ដូចជាជួយចាក់បេតុងលេណដ្ឋាន ឬសេវាកម្មផ្សេងៗតាមតម្រូវការ ជាជាងនៅតែក្នុងពន្ធធនាគារ»។

បើតាមទស្សនលោកយឿន យឿត បានលើកឡើងទៀតថា ការនាំក្មេងទំនើងទាំងនោះទៅសមរ ភូមិមុខ ក៏អាចផ្តល់ឱកាសឱ្យយុវជនទំនើង បានដឹងច្បាស់ថា យុវជនខ្លួនធ្វើទង្វើស្អប់ខ្ពើមសង្គម តែយុវជនជួរមុខកំពុងយកជីវិតការពារជាតិ ការពារទឹកដី កំពុងប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង គឺមិនមែនសម្រាប់ឱ្យយុវជនទំនើងធ្វើអំពើឧបាយមុខ តែត្រូវខិតខំរៀនសូត្រ ធ្វើយុវជនគំរូ ដើម្បីសង្គមជាតិរឹងមាំ ត្រូវមានធនធានមនុស្សរឹងមាំ និងកម្លាំងការពារជាតិខ្លាំង។

លោកបានប្រកាសថា សូមគោរពគាំទ្រសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងរៀបចំច្បាប់នេះ ចំពោះក្មេងទំនើងហើយបន្តអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះសកម្មភាពក្មេងទំនើងទាំងនេះដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិទាំងមូល៕