* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រកាសទទួលអតីតសកម្មជនបក្សភ្លើងទៀន ១៤នាក់ នៅស្រុកត្រាំកក់ ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

26-04-2026 13:46

(តាកែវ)៖ នេះជាលើកទី៤ ហើយដែលអតីតសកម្មជនគណបក្សភ្លើងទៀន ១៤នាក់បន្ថែមទៀត ក្នុងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បានស្ម័គ្រចិត្តចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួន បានយល់ និងមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ហ៊ុល សំអុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងខាងត្បូង និងលោក កេត ម៉ៅ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកត្រាំកក់។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៤ហើយ ដែលអតីតសកម្មជនគណបក្សភ្លើងទៀន សកម្មជនគណបក្សប្រឆាំង និងសកម្មជនគណបក្សនានា ចំនួន ៧៥នាក់ បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលលើកទី១ មានចំនួន០៩នាក់ លើកទី២ មានចំនួន៣០នាក់ លើកទី៣ មានចំនួន ២៣នាក់ និងលើកទី៤នេះ មានចំនួន១៤នាក់លើ។

ក្រោយប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះសមាជិក សមាជិកាថ្មី ទាំងនោះបានលើកឡើងថា ការដែលពួកគាត់ ស្ម័្រគចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់ បានមើលឃើញ ពីវីរភាពនិង ការលះបង់ដ៏ធំធេង របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មាន គោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តទៀត។

ថ្លែងនៅក្នុងឱកាសនោះដែរលោក ហ៊ុល សំអុន បានលើកឡើងពីទុក្ខវេទនាបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត និងបានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន ។

លោក ហ៊ុល សំអុន បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា គឺជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ដូច្នេះក្មួយៗ និងបងប្អូន ទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព ឲ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្ស ប្រជាជន កម្ពុជាទាំងអស់គ្នានូវអាណត្តិក្រោយៗទៀត ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ ប្រទេសឲ្យរីកចម្រេីន រុងរឿងបន្ថែមទៀត ៕