* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ៖ វគ្គបណ្ដុះបណ្ដាលស្តីពី Cambodia-UNIDIR Cyber Capacity-Building and Policy រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា

26-04-2026 14:17

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី Cambodia-UNIDIR Cyber Capacity-Building and Policy Training ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា និងមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research - UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបមានចំនួន ៣៨រូប នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន៖ អភិបាលកិច្ចសន្តិសុខសាយប័រ (Cybersecurity Governance), ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបបន្ទាន់លើហេដ្ឋារចនាសម្ព័នព័ត៌មានសំខាន់ៗ (Risk Management and Incident Respond to Critical Information Infrastructures) និងការអនុវត្តលំហាត់ (Table-Top Exercise) ៖ ការឆ្លើយតបសម្រាប់ការសម្របសម្រួលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack), ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack) និងការឆ្លើយតបអន្តរជាតិចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack)។

ជាមួយគ្នានេះលោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្តីពី Cambodia-UNIDIR Cyber Capacity-Building and Policyនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា ដោយអ្នកជំនាញសន្តិសុខសាយប័រនឹងទទួលបានចំណេះដឹងយ៉ាងពេញលេញអំពីវិធីសាស្ត្រក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការគ្រប់គ្រងឧប្បត្តហេតុសន្តិសាយប័រ និងការអនុវត្តដែលស្របតាមស្តង់ដារអន្តរជាតិ និងជំរុញឱ្យមានការប្រើប្រាស់លំហសាយប័រដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងមានភាពទុកចិត្តខ្ពស់ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលឲ្យកាន់តែរឹងមាំ និងមានចីរភាព៕