* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងប្រៃសណីយ៍ រៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា​ គមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

26-04-2026 14:19

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​(ក.ប.ទ.) សហការជាមួយ ក្លឹបសរសេរកូដស្រ្តី (Sisters of Code) វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប (IT Academy STEP) កម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងៗ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យ បច្ចេកវិទ្យា​ គមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា»។

ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណ៣៧០ នាក់​ នៅទីស្តីការ​ ក.ប.ទ.។

ព្រឹត្តិការណ៍អបអរសាទរនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យក្មេងស្រី និងស្រ្តីយល់ដឹង និងចាប់អារម្មណ៍ទៅលើការសិក្សា និងការងារ ផ្នែកបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលលសកម្មភាពអប់រំជាច្រើនដូចជា ការថ្លែងសុន្ទរកថាខ្លីពីស្រ្តីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូល រវាងស្រ្តីក្រោមប្រធានបទ ស្រ្តីក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការបង្ហាញផ្ទាល់ដោយក្មេងស្រី អំពីការបង្កើតគេហទំព័រក្នុងដោយប្រើបញ្ញាសិប្បនិម្មិតជាជំនួយ៕