* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកវិទ្យាស្ថានចក្ខុវស័យអាស៊ី (AVI) បង្ហាញលទ្ធផលនៃកិច្ចសន្ទនាផ្លូវក្រោយលើកទី២ ចិន-កម្ពុជា-ថៃ នៅទីក្រុងប៉េកាំង

26-04-2026 15:32

(ភ្នំពេញ)៖ កិច្ចសន្ទនាផ្លូវក្រោយលើកទី២ ចិន-កម្ពុជា-ថៃ នៅទីក្រុងប៉េកាំង គឺជាធាតុចូលដ៏សំខាន់ដើម្បីអនុវត្តការឯកភាពគ្នាប្រាំចំណុច ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ Fuxian ដែលបានរៀបចំដោយជោគជ័យដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ដើម្បីលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងជាបន្តបន្ទាប់រវាងកម្ពុជា និងថៃ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

កិច្ចសន្ទនាផ្លូវក្រោយលើកទី២នេះ មានគោលបំណងបន្តលើមូលដ្ឋានគ្រឹះនៃកិច្ចប្រជុំលើកដំបូង ដោយផ្តោតលើការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ បំពេញបន្ថែមដោយការសន្ទនារវាងក្រុមបញ្ញាវ័ន្ត និងអង្គការសង្គមស៊ីវិល។ គោលដៅគឺដើម្បីលើកកម្ពស់បរិយាកាសមតិសាធារណៈដោយសន្តិភាព រក្សាសន្ទុះសម្រាប់ការផ្សះផ្សា និងលើកកម្ពស់ការអនុវត្តការួមគ្នា។

ថ្លែងប្រាប់បណ្តាញព័ត៍មាន Fresh News នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ឆេង គីមឡុង នាយកវិទ្យាស្ថានចក្ខុវស័យអាស៊ី (AVI) និងជាប្រធានក្រុមប្រតិភូកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្រុមបញ្ញាវ័ន្ត អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមកពីកម្ពុជាចំនួន១៧រូប បានចូលរួមកិច្ចសន្ទនាក្រៅរដ្ឋាភិបាល (Track II Dialogue) ដែលជាក្រុមមិនមែនតំណាងរដ្ឋាភិបាលបានចូលរួមពិភាក្សានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២០ និងទី២១ ខែមេសា បានបញ្ចប់ទៅដោយជោគជ័យ។

ក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កានោះ ក៏បានជមុ្រញការតផ្ជាប់ទំនាក់ទំនងទ្វេភាគីគ្រប់កម្រិត ទាំងកម្រិតការទូត ពាណិជ្ជកម្ម វិនិយោគ និងនយោបាយឡើងវិញ ដើម្បីឱ្យប្រទេសទាំងពីរអាចចាប់ដៃនៅក្នុងការបើកច្រកសេដ្ឋកិច្ច ជាបណ្តើរឡើងវិញ បង្កលក្ខណៈឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រាស្រ័យទាក់ទងគ្នា ហើយជំរុញដល់ភាពធន់នៃសេដ្ឋកិច្ច។

លោក ឆេង គីមឡុង បានមានប្រសាសន៍ថា យើងបានសង្កត់ធ្ងន់ធ្វើយ៉ាងណាអនុវត្តបទឈប់បាញ់ដោយឆ្លើយតបទៅនឹងសេចក្តីសម្រេចកុងសង់ស៊ីសហ្វ៊ូស៊ាន Consensus Fuxin ។ កិច្ចប្រជុំលើកទី២ នេះគឺឆ្លើយតបនឹងស្មារតីកុងសង់ស៊ីសទាំង៥ចំនុច ពិសេសធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីការរំពឹងទុករបស់សាធារណជនទូទៅស្តីអំពីការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជា និងថៃបានសម្រេចកន្លងមក។

លើសពីនេះកិច្ចសន្ទនា ដែលភាគីចិនជាអ្នកសម្របសម្រួលបានជំរុញស្វែងរកដំណោះស្រាយ ការគាំទ្រពីអន្តរជាតិផង និងពីរដ្ឋាភិបាលផងក្នុងការដោះស្រាយសេចក្តីត្រូវការចំាបាច់របស់ជនភាសិកដែលកំពុងមានផលប៉ះពាល់ដោយការវាយប្រហារដណ្តើមទឹកដីនិងផ្ទះសម្បែងរបស់គាត់ពីសំណាក់ទាហានថៃ។ លោកបណ្ឌិតបានស្នើឱ្យភាគីថៃប្រកាន់ភាពស្មោះត្រង់ ភាពសច្ចៈ ការគោរពច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទាំងឡាយ និងការសន្ទនា ក្នុងការការដោះស្រាយជម្លោះ ហើយលះបង់ការប្រើប្រាស់មធ្យោបាយយោធានិយមរបស់ខ្លួន។

លោក គីមឡុង បានគោរពកោតសរសើភាគីចិន ក្នុងការដើរតួនាទីដ៏មានសារសំខាន់របស់ខ្លួនក្នុងការបន្តបង្រឹងនូវការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ពិសេសបទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ដូចជាការអនុវត្តឱ្យបានពេញទំហឹង និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងហ្វ៊ូស៊ានទាំង ៥ ចំណុច។

លោកបានយល់ឃើញថា តួនាទីស្នូលរបស់ចិនបានជម្រុញឱ្យមានការស្តាឡើងវិញនូវសុខសន្តិភាពនៅក្នុងតំបន់ឡាងឆាង-មេគង្គ ដោយផ្តល់ឱកាសដល់ប្រទេសនីមួយៗមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន ពិសេសបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់៕