រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជួបជាមួយក្រុមហ៊ុន ចែកចាយជីធំបំផុតលើពិភពលោក OCP Group ដើម្បីពិភាក្សាលើការផ្គត់ផ្គង់ជី មកកាន់កម្ពុជាដោយផ្ទាល់
26-04-2026 15:35
(ម៉ារ៉ុក)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក Aniss Bouraqqadi នាយកក្សេត្រសាស្ត្រនៃក្រុមហ៊ុន OCP Group ដែលជាក្រុមហ៊ុនផលិត និងនាំចេញជីកសិកម្មធំជាងគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះផ្គត់ផ្គង់ជីផូស្វាត៧០%នៃពិភពលោក ។
កិច្ចពិភាក្សាដែលធ្វេីឡេីងនៅប្រទេសម៉ារ៉ុកនេះ ផ្តោតសំខាន់លើការផ្គត់ផ្គង់ និងចែកចាយជីកសិកម្មដោយផ្ទាល់មកប្រទេសកម្ពុជា ដើម្បីទទួលបានជីក្នុងតំលៃសមរម្យ សំដៅជំរុញកំណេីនផលិតផលកសិកម្មនៅកម្ពុជា ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះការខ្វះខាតជីកសិកម្ម ដោយសារកត្តានៃការបិទច្រកសមុទ្រអ័រម៉ូដផងដែរ (Strait of Homuz)៕







