* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ (Video inside)

26-04-2026 15:36

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃ ២៦ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និស្សិត ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមសហអធិបតីលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា និងលោកបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានព្រះថេរានត្ថេរគ្រប់ព្រះអង្គ គណៈគ្រប់គ្រង និងសាស្រ្តចារ្យ។

មានប្រសាសន៍ក្នុងកម្មវិធីលោក ងួន ស្តេចភក្តី បានបង្ហាញពីឆន្ទៈមោះមុតក្នុងស្មារតីរួបរួមសាមគ្គីលើកកម្ពស់វិស័យពុទ្ធិកឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរស្តម្ភដ៏មានឧត្តមប្រយោជន៍សម្រាប់សង្គមជាតិទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រក្នុងពេលអនាគត។ លោកបានបន្តថ្លែងទៀតថា ចំពោះពិធីប្រឡងនាព្រឹកនេះមានសមណនិស្សិត និស្សិតដែលត្រូវប្រឡងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៦១៥ អង្គ/នាក់លើឯកទេសចំនួន៧ ទិន្នន័យនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការរួមចំណែកដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង។

ពុទ្ធិកសាកលវិទ្យាល័យ បានបណ្តុះបណ្តាលធនធានបញ្ញាវ័នស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ គន្លឹះទី១ មនុស្ស រាជរដ្ឋាភិបាលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើដេកិច្ចការអាទិភាពចំនួន៥ គឺ (១) ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ក្នុងនោះលោកបណ្ឌិត ឡៅ ឈីអ៊ាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការលើកកម្ពស់វិស័យអប់រំ ដោយតាមរយៈការប្រឡងនេះគឺជាការពង្រឹងគុណភាព និងវាស់ស្ទង់សមត្ថភាពពិតប្រាកដរបស់បញ្ញវន្ត ព្រមទាំងសង្ឃឹមថានិស្សិតគ្រប់រូបនឹងយកចិត្តទុកដាក់ប្រឡងដោយជោគជ័យ។

ជាមួយគ្នានេះ លោកស្រី ទូច សារុំ រដ្ឋលេខាធិការក៏បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងក្នុងបេសកម្មកសាងធនធានមនុស្សរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការតម្រង់ទិសឲ្យយុវជនមានចំណេះដឹងប្រកបដោយគុណធម៌ និងសីលធម៌ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកសាងសង្គមជាតិឲ្យរីកចម្រើន។

សូមជម្រាបជូនថា ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ លើឯកទេសចំនួន ៧ រួមមាន ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី២២ នីតិឯកជន ជំនាន់ទី៦ គ្រប់គ្រងទូទៅ ជំនាន់ទី៩ វិទ្យាសាស្រ្តអប់រំ ជំនាន់ទី១១ បង្រៀនភាសាអង់គ្លេស ជំនាន់ទី១១ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៦ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជំនាន់ទី២ ដោយមានបេក្ខសមណនិស្សិត-និស្សិតចូលរួមប្រឡងប្រមាណ ៦១៥ អង្គ/នាក់ ៕