* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឱកាសបានឃើញភ្នំនាងកង្រីដោយផ្ទាល់! ដំណើរទេសចរណ៍សប្បុរសធម៌មួយ នឹងរៀបចំនៅស្រុកកំពង់លែង នៅថ្ងៃទី៣ ខែឧសភា

26-04-2026 15:39

(កំពង់ឆ្នាំង)៖ កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «ស្នាមញញឹមនៃទេសចរណ៍ក្នុងស្រុក» នឹងរៀបចំទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។

គោលដៅនៃកម្មវិធី រួមមាន ការទស្សនាភ្នំនាងកង្រី, ទឹកជ្រោះអូដារ, ប្រាសាទថ្នមប្តី, ស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន និងចែកអំណោយគ្រួសារខ្សត់ខ្សោយមួយចំនួនផងដែរ។

កម្មវិធីនេះ ផ្តួចផ្តើមគំនិតដោយលោក ប៉ាត ផានិត អ្នកផលិតមាតិកា និងគាំទ្រដោយលោក កែវ ពិសិដ្ឋ (សេម) សមាជិកក្រុមប្រឹក្សាភិបាលសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។

បើតាមលោក ប៉ាត ផានិត ដំណើរមួយនេះ មិនត្រឹមតែបានកម្សាន្តទេ ប៉ុន្តែអ្នកក៏បានចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក និងចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកដែលត្រូវការជំនួយផងដែរ។

លោកបានបញ្ជាក់ថា «កម្មវិធីនេះដែរ មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឲ្យស្គាល់ និងស្រលាញ់ទេសចរណ៍ក្នុងស្រុកកំពង់លែង, បង្កើតភាពសាមគ្គី និងចែករំលែកស្នាមញញឹមទៅកាន់បងប្អូននៅតំបន់ជនបទ និងជួយគាំទ្រគ្រួសារខ្វះខាតតាមរយៈការបរិច្ចាគ»។

ចំណែកលោក សេម បានឲ្យដឹងថា គំនិតផ្តួចផ្តើមខាងលើនេះ គឺស្របនឹងចក្ខុវិស័យនៃសមាគមដែលលោកស្ម័គ្រចិត្តធ្វើការ ដែលចង់រួមចំណែកជួយសង្គមតាមលទ្ធភាព និងជួយណែនាំតំបន់ទេសចរណ៍នានានៅស្រុកកំពង់លែង ឲ្យកាន់តែត្រូវបានគេស្គាល់ ខណៈលោកជាអ្នកស្រុកនេះស្រាប់។

សូមជម្រាបថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទពណ្ណរាយ ដែលកសាងក្នុងសតវត្សរ៍ទី៩ លើភ្នំពណ្ណរាយ (ភ្នំធ្វើបុណ្យ) មាន ២០៨កាំ និងបែរមុខទៅទិសខាងលិច។ ក្រៅពីនេះ ក៏មាន ប្រាសាទប្រុស (បច្ចុប្បន្នហៅប្រាសាទសក្ល) នៅភូមិកង្កែប និង ប្រាសាទស្រី នៅវត្តប្រាសាទ ឃុំដា ដែលកសាងក្នុងចន្លោះសតវត្សរ៍ទី៨ និងទី៩។ មួយវិញទៀតគឺ ប្រាសាទថ្នមប្តី នៅឃុំដា ដែលជាប្រាសាទមុនសម័យអង្គរ កំពុងរងការខូចខាត និងការជីកកកាយរកវត្ថុបុរាណ។ ទន្ទឹមនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ភ្នំនាងកង្រី ច្រកបាក់ដាវ ទឹកធ្លាក់អូដារ ព្រមទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ផងដែរ។

សម្រាប់សប្បុរសជន ដែលចង់ចូលរួមផ្ទាល់ជាមួយក្រុមការងារខាងលើ នោះគឺថ្លៃចូលរួម ៤០,០០០រៀល ឬ ១០ដុល្លារ/ម្នាក់ប៉ុណ្ណោះ ដែលក្រុមការងារផ្តល់ជូនអាហារថ្ងៃត្រង់ ទឹកសុទ្ធ យានជំនិះធ្វើដំណើរ សម្ភារៈជួយគ្រួសារខ្វះខាត និងចំណាយផ្សេងៗ៕