* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតឥណ្ឌូណេស៉ី រៀបចំកម្មវិធី «ផ្សាររាត្រីឥណ្ឌូណេស៉ី» នៅផ្លូវថ្មើជើងចតុមុខ, កម្មវិធីបន្តនៅល្ងាចនេះទៀត

26-04-2026 15:42

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេស៉ីនៅកម្ពុជា បាននិងកំពុងរៀបចំកម្មវិធី «ផ្សាររាត្រីឥណ្ឌូណេស៉ី» នៅផ្លូវថ្មើជើងចតុមុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានរៀបចំជោគជ័យ កាលពីឆ្នាំមុនម្តងហើយ។

ផ្សាររាត្រីឥណ្ឌូណេស៉ី គឺជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នារបស់ស្ថានទូត។ ភ្ញៀវទេសចរ មានឱកាសភ្លក្សរសជាតិម្ហូបឥណ្ឌូណេស៊ីពិតប្រាកដ ស្វែងយល់ពីសម្លៀកបំពាក់ឥណ្ឌូណេស៉ី រួមជាមួយនឹងការដើរទិញឥវ៉ាន់សម្រាប់ផលិតផលប្រើប្រាស់ផ្សេងៗរបស់ឥណ្ឌូណេស៊ី ព្រមទាំងបានទស្សនាតន្ត្រីប្រពៃណី និងការសម្តែងរបាំដ៏រស់រវើកផងដែរ។

កម្មវិធីនេះ មានការចូលរួមពីតារាចម្រៀង dangdut' ជនជាតិឥណ្ឌូណេស៊ី Fire Amanda, DJ Osvaldo Nugroho, តារាចម្រៀង Diaspora jazz ជនជាតិឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជា, Intan Andriana និងក្រុមតន្ត្រីក្នុងស្រុក Crazy Mix Band ទៀតផង។

ស្ថានទូតឥណ្ឌូណេស៉ី ប្រចាំកម្ពុជា បានសង្ឃឹមថា ផ្សាររាត្រីឥណ្ឌូណេស៊ី នឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងបង្ហាញពីភាពធន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន។

សូមជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីបានកត់ត្រាកំណើន ៦,៦% ពីមួយឆ្នាំទៅមួយឆ្នាំនៃការនាំចេញមកកម្ពុជា ដែលមានតម្លៃ ២៧៤,៩ លានដុល្លារអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់កម្ពុជា។ ផលិតផលដែលឥណ្ឌូណេស៊ី នាំចេញមកកម្ពុជាច្រើនជាងគេគឺ ធ្យូងថ្ម បារី ប៉ាស្តា/គុយទាវ ម៉ូតូ និងទំនិញផ្សេងៗទៀត។

នៅលើវិស័យទេសចរណ៍ មានភ្ញៀវទេសចរឥណ្ឌូណេស៊ីជាង ៥០,០០០ នាក់ បានមកទស្សនាប្រទេសកម្ពុជា កាលពីឆ្នាំមុន ខណៈភ្ញៀវទេសចរកម្ពុជាជិត ១១,០០០ នាក់ បានមកទស្សនាប្រទេសឥណ្ឌូណេស៊ី៕