មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមហ៊ុន សោម៉ា គ្រុប រៀបចំកម្មវិធីបរិច្ចាគឈាម នាថ្ងៃទី២៧ ខែមេសា
26-04-2026 16:39
(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដោយគ្រោងនឹងធ្វើឡើងពេញមួយថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណអគារ TheCommune ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាបន្ទាន់ នៅតាមមន្ទីរពេទ្យនានា។ ក្នុងរយៈកាលកន្លងទៅក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធតែងបានរួមចំណែករៀបចំកម្មវិធីនេះ ២ដងក្នុងមួយឆ្នាំ និងបានជួយដល់ជនរងគ្រោះជាច្រើនរូបដែលមានតម្រូវការឈាមជាបន្ទាន់៕
*ទីតាំងបរិច្ចាគឈាមថ្ងៃទី២៧ ខែមេសា https://maps.app.goo.gl/H87AimWZib54p11WA








