* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សានៅខណ្ឌដូនពេញ ដែលរួមគំនិតជាមួយបុគ្គលិកលួចលុយភ្ញៀវជប៉ុនពីរនាក់ប្ដីប្រពន្ធ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាចាត់វិធានការម៉ឺងម៉ាត់ទីតាំងដែលប្រព្រឹត្តអំពើល្មើស

26-04-2026 20:00

(ភ្នំពេញ)៖ ម្ចាស់ទីតាំងម៉ាស្សាមួយកន្លែង នៅខណ្ឌដូនពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាប់ខ្លួននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ដែលរួមគំនិតគ្នាជាមួយបុគ្គលិកបន្លំលួចលុយភ្ញៀវជនជាតិជប៉ុនពីរនាក់ប្ដីប្រពន្ធ ពេលចូលទៅម៉ាស្សា នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចំនួន២ម៉ឺនយ៉េន ស្មើប្រមាណជាង១០០ដុល្លារអាមេរិក។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីជនជាតិជប៉ុន បាត់លុយពេលចូលម៉ាស្សា លោកបានបញ្ជាកម្លាំងការិយាល័យជំនាញ សហការជាអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផលក្រោយបទបញ្ជា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសម្នាក់ដែលជាម្ចាស់ទីតាំងម៉ាស្សាដែលភ្ញៀវបរទេសបាត់លុយ ដោយដកហូតបានលុយចំនួន២ម៉ឺនយ៉េនរបស់ភ្ញៀវដែលបានបាត់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ចំពោះករណីជនជាតិជប៉ុនប្រុសស្រីចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកស្រីម៉ាស្សាលួចយកលុយពីស្រ្តីជប៉ុន (ចំនួន២០០០០យ៉េនជប៉ុន បានដកហូតយកមកបានវិញហើយដើម្បីប្រគល់ជូនជនរងគ្រោះវិញ)។ នៅពេលមានការភ្ញាក់ផ្អើលបាត់លុយ បុគ្គលិកនោះបានប្រគល់លុយនោះទៅឲ្យម្ចាស់ហាង ហើយម្ចាស់ហាងក៏រួមគំនិតយកលុយនោះគេចខ្លួន ទើបត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រីដែលជំនាញលួចលុយភ្ញៀវដើម្បីយកមកអនុវត្តច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអធិការនគរបាលណ្ឌទាំង១៤ គឺមិនលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាតិ ដែលមិនទទួលខុសត្រូវសុវត្ថិភាពសម្ភាររបស់ភ្ញៀវបែបនេះ ដែលធ្វើឲ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរណ៍៕