* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ជាប្រធានបទថ្មីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ (Video inside)

26-04-2026 21:33

(ភ្នំពេញ)៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិក ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃ ៧មករា ឆ្នាំ១៧៧៩មក ហើយក្នុងឆ្នាំ២០២៦ ក្នុងស្ថានភាពនៃពិភពលោកបច្ចុប្បន្ននេះ មានភាពមិនប្រាកដប្រជា ជាមួយការផ្ទុះឡើងនូវវិបត្តិជាច្រើន ជាពិសេសសង្គ្រាមនូវមជ្ឈឹមបូព៍ា កម្ពុជាបានដាក់ចេញនូវប្រធានបទថ្មីមួយគឺ៖ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ក្នុងគោលបំណងដើម្បីពង្រឹងផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជោគវាសនាជាតិទាំងស្រុង។

សូមបញ្ជាក់ថា ទិវាពលកម្មអន្ដរជាតិគឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលក្រៅពីរំឭកនិងឧទ្ទិសដឹងគុណដល់វីរភាពដ៏អង់អាចក្លាហាននៃអតីតកម្មករ-កម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារនិងប្ដូរជីវិត ដើម្បីការងារនិងសិទ្ធិសេរីភាពកម្មកររហូតមកដល់បច្ចុប្បន្ន។ ក៏មានគោលបំណងឱ្យតម្លៃទៅលើពលកម្មរបស់មនុស្ស រួមចំណែកដល់ការអភិវឌ្ឍបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ និងសង្គមជាតិ។ កំណត់ស្ដង់ដារប្រាក់ឈ្នួលឱ្យត្រឹមត្រូវ និងការផ្ដល់ប្រាក់ឈ្នួលដោយមិនមានការរើសអើង។ កែលម្អលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការឱ្យបានសមរម្យនិងស្អាតបាត ដើម្បីបង្ការនិងដោះស្រាយជាតិពុល និងគ្រោះថ្នាក់ការងារឱ្យបានល្អ៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖