* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកស្ទោង សហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវ ដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង

26-04-2026 21:40

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានសហការជាមួយមន្ត្រីមន្ទីរជំនាញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ បានចុះការសិក្សារកអ័ក្សផ្លូវដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង នៅផ្លូវក្នុង នៃផ្លូវជាតិលេខ៦ក្នុង ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ទីរួមស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបញ្ជាក់ថា កាចុះសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះ គឺចាប់ពីស្ពានលេខ៥៩ ក្នុងភូមិ មឈាយ នៃឃុំសំព្រោជ រហូតដល់ស្ពានលេខ ៦១ ក្នុងភូមិត្រាច នៃឃុំកំពង់ចិនជើង ក្រោមការផ្ដួចផ្ដើមចង្អុលបង្ហាញពីលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាននៃទីរួមស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង តាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមសហការឱ្យបានខ្ពស់បំផុត និងគ្រប់គ្នា ជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះប្រព្រឹត្តទៅបានរលូនតាមផែនការ ជាពិសេសដើម្បីលើកកម្ពស់មុខមាត់និងសោភ័ណភាពស្រុកស្ទោងមួយកម្រិតថែមទៀត ហើយចូលរួមថែរក្សា និងធ្វើអនាម័យឱ្យបានជាប់ជាប្រចាំនិងស្រស់បំព្រង ដើម្បីទុកជាកេរ្តិ៍មរតករួមរបស់យើងទាំងអស់គ្នា សម្រាប់កូនចៅជំនាន់ក្រោយ បានធ្វើដំណើរ ដោយស្រួលហើយប្រកបដោយសុខសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា គំរោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះមានសួនច្បារកណ្ដាល លូអមសងខាង ដែលលាតសន្ធឹងចាប់ពីស្ពានលេខ ៥៩ រហូតដល់ស្ពានលេខ ៦១លើផ្លូវជាតិលេខ៦ នៃផ្លូវខាងក្នុងទីរួមស្រុកស្ទោង៕