* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព

27-04-2026 13:54

(កោះកុង)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថាការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព។

ការថ្លែងរបស់កញ្ញាបែបនេះ បានធ្វើឡើងនាឱកាសដែល កញ្ញា អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតនៅប្រជុំកោះស្តេច ដើម្បីការពារធនធានជីវៈចម្រុះ ដែលកម្មវិធីប្រព្រឹត្តទៅនៅ Royal Beach Resort & Residence ក្នុងខេត្តកោះកុង។

កម្មវិធីរៀបចំឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការចូលរួមពីលោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោកបណ្ឌិត ហម ច័ន្ទដេត នាយកអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំកម្ពុជា លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្មខេត្តកោះកុង ខណ្ឌរដ្ឋបាលជលផល មេបញ្ជាការ អធិការ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងសមាជិកសហគមន៍នេសាទ សរុបអ្នកចូលរួមប្រមាណ ៤០រូប។

ថ្លែងក្នុងពិធីប្រកាសបើកកម្មវិធី កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន ១២បន្ថែមទៀត នៅតំបន់កោះស្ដេចនេះ គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព។ កាលពីឆ្នាំ២០២៣ ប្រអប់ជម្រកត្រីសិប្បនិម្មិតចំនួន១៤ ដែលបានទម្លាក់រួចរាល់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសការប្រើអួនអូសនៅក្នុងដែនសហគមន៍នេសាទ ដែលជាសត្រូវដ៏គ្រោះថ្នាក់បំផុតចំពោះប្រភេទសត្វកម្រមាន៖ អេប៉ុង Neptune’s cup សេះសមុទ្រ និងស្មៅសមុទ្រ និងផ្កាថ្មជាដើម។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ, គឺមិនអាចបណ្ដែតបណ្តោយឱ្យការនេសាទដ៏បំផ្លិចបំផ្លាញនេះ បន្ត «ប្លន់» យកធនធានធម្មជាតិពីយើងតទៅទៀតបានឡើយ។ និងថា ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត មិនមែនគ្រាន់តែជាការងារបច្ចេកទេសធម្មតានោះទេ ប៉ុន្តែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ អភិក្រមទី៤ ផ្តោតលើ «ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។

ជាមួយគ្នានេះដែរ កញ្ញា បានអំពាវនាវដល់សហគមន៍នេសាទ សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ច បន្តសហការគ្នា ដើម្បីការពារប្រអប់ជម្រកត្រីទាំងនេះ។ ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង រួមផ្សំនឹងដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិតនេះ នឹងអាចឈានទៅធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់ប្រជាជននៅតំបន់កោះស្ដេចបាន។ ធានាបាន ព្រោះនៅពេលដែលផ្កាថ្ម និងស្មៅសមុទ្រអាចរក្សាបានគង់វង្ស នោះផលនេសាទនឹងកើនឡើង ដោយប្រកែកមិនបាន។

សូមជម្រាបថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការដៃគូនានា បានទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិតបានសរុបចំនួន ២,១៥២ប្រអប់ ក្នុងខេត្តជាប់តំបន់ឆ្នេរទាំង៤ នៅទូទាំងប្រទេសកម្ពុជា៕