* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមអ្នកសារព័ត៌មាន និងសមាគមធនាគារនៅកម្ពុជា បញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយ ជាស្ពានភ្ជាប់ទំនាក់ទំនងវិស័យព័ត៌មាន និងវិស័យធនាគារ កាន់តែស្និទ្ធស្នាល (Video inside)

27-04-2026 15:05

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមអ្នកសារព័ត៌មាន (វ័យចាស់) និងសមាគមធនាគារនៅកម្ពុជា (ABC) ត្រូវបានរៀបចំឡើងដូចតាមការគ្រោងទុក នៅតារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យកីឡា និងរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងវិស័យធនាគារ។

ក្រុមបាល់ទាត់សារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និង មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជិត ៣០នាក់មកពី ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានឌីជីថលថ្មីថ្មី (ThmeyThmey), សារព័ត៌មាន AMS, សារព័ត៌មាន KiriPost, សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។

សម្រាប់ក្រុមសមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជាអគ្គនាយកនាយកប្រតិបត្តិ និង នាយកប្រចាំប្រទេសនៃធនាគារ Maybank (Cambodia) ព្រមជាមួយសមាជិករបស់សមាគម ដែលថ្នាក់ដឹកនាំរបស់ធនាគារនានានៅកម្ពុជា ប្រមាណជាង ៣០រូប ដូចជា ប្រធាននាយកប្រតិបត្តិ Cambodia Post Bank, ប្រធាននាយកប្រតិបត្តិ ធនាគារ FTB, ប្រធាននាយកប្រតិបត្តិ ធនាគារ CIMB, ប្រធាននាយកប្រតិបត្តិ ធនាគារ Bred Bank, ប្រធាននាយកប្រតិបត្តិ ធនាគារ Hattha Bank, ប្រធាននាយកប្រតិបត្តិ ធនាគារ IBank, ប្រធាននាយកប្រតិបត្តិ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ, អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ធនាគារ KB Prasac, អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ ធនាគារ PPCB Bank, តំណាងមកពីធនាគារ Acleda Bank, ធនាគារ Campu Bank, ធនាគារ J Trust Royal Bank, តំណាងធនាគារ Sathapana Bank និងធនាគារផ្សេងៗទៀត។

ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមអ្នកសារព័ត៌មាន និងសមាគមធនាគារនៅកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ ក្នុងការប្រកួតលើវាលស្មៅសប្បនិម្មិត ៣តង់សរុបចំនួន ៩០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក។

ក្រុមអ្នកសារព័ត៌មាន (វ័យចាស់) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ និងទ្រទ្រង់គ្រប់ការប្រកួតរបស់ក្រុមអ្នកសារព័ត៌មាន៕