* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្ដីគម្រោង AFD អំពាវនាវ និងលើកទឹកចិត្ដឱ្យយុវជន ដែលបោះបង់ការសិក្សាមករៀនជំនាញកសិកម្ម ដើម្បីជួយដល់ជីវភាពរស់ប្រចាំថ្ងៃ (Video inside)

27-04-2026 15:40

(កំពង់ធំ)៖ លោកស្រី រ៉េន ស៊ីណាត ជាមន្រ្ដីគម្រោង AFD បានអំពាវនាវ និងលើកទឹកចិត្ដឱ្យយុវជន ដែលបោះបង់ការសិក្សាមករៀនជំនាញកសិកម្មជាមួយ គម្រោងកសិកម្ម ដែលមានភាពធន់ និងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី «AFD» ដើម្បីទទួលបានជំនាញច្បាស់លាស់ និងជួយដល់ជីវភាពរស់ប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការអំពាវនាវនេះរបស់ លោកស្រី រ៉េន ស៊ីណាត បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី ផ្សព្វផ្សាយនៅក្នុងការអនុវត្ដកសិអេកូឡូស៊ីសម្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប និងកំពង់ធំ ក្រោមការគាំទ្រថវិកាពីអង្គការ Uni4Coop និង កម្មវិធីលើកកម្ពស់កសិអេកូឡូស៊ី (APP) នៃអង្គការហ្គ្រេត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦នេះ។

លោកស្រី រ៉េន ស៊ីណាត បានបញ្ជាក់ថា គម្រោងកសិកម្ម ដែលមានភាពធន់ និងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី «AFD» ផ្ដោតសំខាន់ទៅលើយុវជន និងប្រជាពលរដ្ឋ ដែលបោះបង់ការសិក្សា ឬប្រជាពលរដ្ឋ ចំណាកស្រុកមកពីក្រៅប្រទេស មកសិក្សាជាមួយ គម្រោង AFD គឺផ្ដល់វគ្គបណ្ដុះបណ្ដាលសំខាន់ទៅលើផ្នែកកសិកម្ម ចំពោះបងប្អូនដែលមិនមានមុខរបរ ឬមិនមានជំនាញផ្នែកកសិកម្ម អាចមិនចុះឈ្មោះចូលរៀនជាមួយគម្រោង AFD។

លោកស្រីបានបន្ថែមថា គម្រោង AFD នឹងផ្ដល់រយៈពេល៦ខែសម្រាប់យុវជន គឺផ្ដល់ជំនាញបច្ចេកទេស រួមមាន៖ បច្ចេកទេសការដាំបន្លែ, ចិញ្ចឹមមាន់, ចិញ្ចឹមត្រី និងការចិញ្ចឹមឃ្មុំ។ ក្រៅពីនេះ គម្រោង AFD ក៏ផ្ដល់នូវវគ្គបណ្ដុះបណ្ដាលផ្សេងៗទៅលើចំណេះដឹងទូទៅ សម្រាប់យុវជន និងស្រ្ដី នៅក្នុងសហគមន៍មូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកស្រី យន់ សុណា ជាកសិករ បានលើកឡើងថា៖ «ការចូលក្រុមយុវជន គឺដោយសារតែជាទូទៅនៅតាមភូមិមានការប្រើប្រាស់ជីគីមីច្រើន ដូច្នេះ គឺខ្ញុំចង់កែប្រែដីឱ្យល្អប្រសើរឡើងវិញ។ ហើយការដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី គឺមិនប៉ះពាល់ដល់សុខភាព និងជួយឱ្យមានប្រាក់ចំណូលប្រចាំថ្ងៃ ហើយអ្វីដែលសំខាន់យើងអាចមើលថែទាំគ្រួសារបានផងដែរ»។

កសិកររូបនេះ មានក្ដីស្រមៃ និងការរំពឹងទុកថា គឺចង់ពង្រើកការដាំបន្លែ និងការចិញ្ចឹមសត្វឱ្យកាន់តែធំ ពីព្រោះបន្ទាប់ពីបានរៀនជាមួយគម្រោង AFD ដោយមានការចេះធ្វើអំពី ការធ្វើជីកំប៉ុស ការមើលថែដី ការបណ្ដុះគ្រាប់ និងការដាំដំណាំជាដើម។

សូមជម្រាបដែរថា អត្ថប្រយោជន៍ទទួលបានពីគម្រោង AFD មានដូចជា៖ ទី១៖ ទទួលបានចំណេះចំនាញផ្នែកកសិកម្ម,ទី២៖ ទទួលបានអាហារូបណ៍៥០%,ទី៣៖ ទទួលបានការគាំទ្រលើគម្រោងខ្នាតតូច ដើម្បី អនុវត្តចំណេះដឹង និងចូលរួមឆ្លើយតបផែនការអាជីវកម្មរបស់ខ្លួន, និងទី៤៖ ទទួលបានលិខិតបញ្ជាក់ការសិក្សានិងបទពិសោធន៍នៃការសិក្សារបស់យុវជនស្ម័គ្រចិត្តពីអង្គការនិងមន្ទីរពាក់ព័ន្ធ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖