* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព

27-04-2026 16:38

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរ បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល។ នេះបើតាមការបញ្ជាក់ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖« ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗរបស់មន្រ្ដីក្រសួង តាំងពីព្រឹកមក កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយ ហើយបងប្អូនកម្មករនិយោជិតបានរំសាយមកផ្ទះវិញរៀងខ្លួន ក្រោមការជឿជាក់ក្នុងការដោះស្រាយរបស់មន្ដ្រីជូនពួកគាត់»។

តាមរយៈកិច្ចចរចានេះ ភាគីក្រុមហ៊ុនបានព្រមព្រៀងទូទាត់ជូនកម្មករនូវ៖ប្រាក់ឈ្នួលលើកទី១៖ បើកជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ប្រាក់ឈ្នួលលើកទី២ និងអត្ថប្រយោជន៍ផ្សេងៗ៖ រួមមានប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ក្រោយរំលាយកិច្ចសន្យា នឹងត្រូវទូទាត់ក្នុងរយៈពេល ៣ខែបន្ទាប់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់បន្ថែមថា អត្ថប្រយោជន៍របស់កម្មករនិយោជិតមិនត្រូវបានផាត់ចោលឡើយ ដោយក្រសួងបានដាក់លើតុជជែកជាអាទិភាពបំផុត។ បន្ទាប់ពីទទួលបានការពន្យល់ និងដំណោះស្រាយនេះ កម្មករនិយោជិតបានយល់ព្រម និងចាប់ផ្ដើមរំសាយការជួបជុំត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន នៅវេលាម៉ោងប្រមាណ ១១:០០ ព្រឹក។

ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនកម្មករដែលមានបំណងចង់រកការងារទាក់ទងប្រព័ន្ធ Hotline 1297 និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ៕